ជាតិ
នយោបាយជាតិ
ប្រធានស្តីទី CNRP បង្ហោះរូបថតខ្លួនក្នុងជំនួបជាមួយសកម្មជនពីបណ្តាខេត្ត
× ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃចន្ទនេះ បានបង្ហោះរូបភាពតាមហ្វេសប៊ុករបស់ខ្លួនក្នុងជំនួបជាមួយសកម្មជនពីតាមបណ្តាខេត្ត។
ជំនួបទាំងនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ ប្រធានស្តីទីគណបក្សប្រឆាំង បានសរសេរថា៖ «ខ្ញុំ កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានទទួលស្វាគមន៍តំណាងគណបក្សសង្គ្រោះជាតិរាជធានី-ខេត្ត ដែលបានចូលមកសួរសុខទុក្ខក្នុងស្ថានភាពដែលខ្ញុំកំពុងស្ថិតក្នុងការគំរាមកំហែង»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋសភាជាតិ ក្រោមសំឡេងគាំទ្រ៦៨លើ៦៨សំឡេង បានសម្រេចឲ្យសមត្ថកិច្ចបន្តនីតិវិធីលើឯកឧត្តម កឹម សុខា ដែលត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី៕
Tag:
ឯកឧត្តម កឹម សុខា
គណបក្សសង្គ្រោះជាតិ
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com