អន្តរជាតិ
រុស្ស៊ី ៖ ខ្លាឃ្មុំ​មួយ​ក្បាល​ធ្វើជា​សមាជិកគ្រួសារ​មួយរយៈ​ពេល​ជាង ២០ ឆ្នាំ​មកហើយ​
02, Jun 2016 , 8:19 am        
រូបភាព
ដោយ: ធីតា
 
 
​ប្តី​ប្រពន្ធ​ជនជាតិ​រុស្ស៊ី​មួយគូ​រស់នៅ​ជិត​ទីក្រុង​មូ​ស្គូ បាន​យក​សត្វព្រៃ​មួយ​ក្បាល​ធ្វើជា​សត្វ​ចិញ្ចឹម​របស់ខ្លួន​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​។ វា​គឺជា​សត្វ​ខ្លាឃ្មុំ​ដ៏​ធំ ដែលមាន​កម្ពស់ ២ ម៉ែត្រ ២០ និង​ទម្ងន់ ១៣០ គីឡូក្រាម​។​

 
​ជា​រៀងរាល់ថ្ងៃ ប្តី​ប្រពន្ធ​នេះ​តែងតែ​រួម​តុ​អាហារ​ជាមួយ​មិត្តសម្លាញ់​នេះ​ដែលមាន​ឈ្មោះថា ស្តេ​ប៉ាន​។ ក្នុង​មួយថ្ងៃ ខ្លាឃ្មុំ​អាយុ ២៣ ឆ្នាំនេះ​ត្រូវ​ស៊ី​អាហារ​ដូចជា​ត្រី​ជាដើម អស់​ចំនួន ២៥ គីឡូក្រាម​។ ប្តី​ប្រពន្ធ​មួយគូ​នេះ​រើស​បានកូន​ខ្លាឃ្មុំ​នេះ​នៅក្នុង​ព្រៃ នៅពេលដែល​វា​ទើប​នឹងមាន​អាយុ​បាន​បី​ខែ​។ ពេលនោះ កូន​ខ្លាឃ្មុំ​ទើបនឹង​បាត់បង់​ម្តាយ ដោយសារតែ​ស្នាដៃ​ព្រានព្រៃ​។​
 
​ស្តេ​ប៉ាន ចូលចិត្ត​ប្រលែង​លេង​ជាមួយ​ម្ចាស់ បោះ​បាល់ និង​ស្តាប់​រឿងនិទាន​។ ទន្ទឹមនឹងនោះ វា​ក៏​ជួយ​កិច្ចការ​ផ្ទះ​ផងដែរ ដូចជា ស្រោច​ផ្កា​ក្នុង​សួន​ជាដើម​៕
 
​ប្រភព​៖ ouest-france

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com