អត្ថបទពាណិជ្ជកម្ម
ពរ​របស់​P9 ចំពោះ​កុមារ​កម្ពុជា​ក្នុងឱកាស​ទិវា​កុមារ​អន្តជាតិ​!
02, Jun 2016 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ទិវា​កុមារ​អន្តរជាតិ​ទី ១​មិថុនា ឆ្នាំ​២០១៦ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា រួមសហការ​ជាមួយ​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន តារាចម្រៀង​ប្រចាំ​ហង្ស​មាស លោក នៅ ស៊ី​នឿន តារា​បង្ហាញ​ម៉ូត ហង្ស សុ​រិ​យ៉ាន់ កញ្ញា សុ​ផា លីន​ដា តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូត​ដ៏​មាន​ប្រជាប្រិយភាព កញ្ញា  ប៊ូ​ដា​លី​ស តារា​បង្ហាញ​ម៉ូត​កម្ពុជា លោក គង់ ប៊ុនថន ពិធីករ​ដែល​សំបូរ​វោហា​ស័ព្ទ  លោក វី យ៉ា​រ៉ូ ពិធីករ​មុខ​ប្រជាប្រិយ​និង​ពូកែ​វោហា ព្រមទាំង​តារា ជាច្រើនរូប​ទៀត ដើម្បី​រៀបចំ​ជា​កម្មវិធី​សប្បុរសធម៌​មួយ ក្នុង​គោលបំណង​ជួយ​ដល់​កុមារ​ក្រីក្រ ដែល​កំពុងតែ​លំបាក មាន​ភាពខ្វះខាត ឲ្យ​មានលទ្ធភាព​បន្ត​ការសិក្សា​តទៅ​មុខ​បន្តទៀត​។
 
​ក្នុង​សកម្មភាព​នៃ​ការចែករំលែក ក៏ដូចជា​ការបង្ហាញ​នូវ​សេចក្តីស្រឡាញ់​ទៅកាន់​កុមារ​កម្ពុជា គណៈ​គ្រប់គ្រង គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន Huawei កម្ពុជា ព្រមទាំង​សប្បុរសជន​សិល្បៈករ​សិល្បៈការី​នី ទាំងអស់ បានរៀបចំ​ជា​សំភារៈ​សិក្សា និង​អំណោយ​មួយចំនួន​ដើម្បី​ផ្តល់ជូន​ទៅដល់​ប្អូនៗ​កុមារ​សិស្សានុសិស្ស​ក្រីក្រ ដែល​កំពុងតែ​ជួប​ការខ្វះខាត ហើយ​បច្ចុប្បន្ន​កំពុងតែ​សិក្សា​នៅឯ​សាលាបឋមសិក្សា អង្គ​ជុំ ភូមិ​តា​អោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។

 
​សកម្មភាព​សប្បុរសធម៌ និង​ការ​ផ្តល់នូវ​ការយកចិត្តទុកដាក់​ចំពោះ​កុមារ​ក្រីក្រ​ទាំងអស់​នៅក្នុង​ឱកាស​នេះ វា​ជាការ​ឆ្លើយតប​ទៅនឹង​អត្ថន័យ​នៃ​ពរ​ទាំង​៩ របស់ កំពូល​ស្មា​ត​ហ្វូ​ន P9  ដែល តួអក្សរ “P”  តំណាង​ឲ្យ​អក្សរ “​ព​” ដែលមាន​អត្ថន័យ​ជា “​ពរ (​ពរជ័យ​)” ចំណែកឯ​លេខ ៩​វិញ តំណាង​ឲ្យ​ភាព​ខ្ពង់ខ្ពស់ សំណាង អស្ចារ្យ និង​ល្អផ្តាច់គេ​។

 
​គួរបញ្ជាក់​ផងដែរ​ថា P9 មិន​ត្រឹមតែ​ជា​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​តែមាន​ភាព​ទាក់ទាញ​ខ្លាំង​មិន​ថា​រូបរាង រឺក៏​បច្ចេកវិទ្យា​កាមេរ៉ា​ថតរូប​ដែលមាន​សមត្ថភាព​ដូច​ទៅនឹង​កាមេរ៉ា​អាជីព​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ស្មា​ត​ហ្វូ​ន ដែល​មានន័យ​ស្មើរ​និង​ពាក្យ​ជូនពរ​ទាំង​ប្រាំបួន​ដែល​អស់លោកអ្នក​និក​ស្មាន​មិន​ដល់​ផងដែរ​។​ពរ​ទាំង​៩​របស់ P9 មានដូចជា​៖

១. ពរ​នៃ​សេចក្តីស្រឡាញ់​
២. ពរ​នៃ​សុភមង្គល​
៣. ពរ​នៃ​ភាពជោគជ័យ​
៤. ពរ​នៃ​ប្រាជ្ញា​
៥. ពរ​នៃ​សុខភាព​ល្អ​
៦. ពរ​នៃ​ទ្រព្យសម្បត្តិ​
៧. ពរ​នៃ​លាភ ជ័យ  សំណាង​
៨. ពរ​នៃ​ថាមពល​
៩. ពរ​នៃ​ភាពជឿជាក់

 
​យ៉ាងណាមិញ បើតាម​ប្រសាសន៍​របស់លោក អែម យុ​ទ្ធូ ប្រធាន​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​នៅ​កម្ពុជា​បានអោយដឹងថា “ P9 មិន​ត្រឹមតែ​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​ស្អាត​ប្រណិត ស្តើង ស្រាល រឹង​មុំ​ា និង​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្កប់​នូវ​អត្ថន័យ​នៃ​ពាក្យ​ជូនពរ​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់ ពិសេស​ពរជ័យ​ទាំងអស់នោះ គឺ​មានជំនឿថា នឹង​កើតមានឡើង​ទៅដល់​អ្នក​ដែល​ប្រើប្រាស់ P9 នេះ​ផងដែរ​។ ហើយ​ថ្ងៃនេះ ក្រុមការងារ​របស់ Huawei ទាំងអស់​សូម​ធ្វើការ​ចែករំលែក​នូវ​ពរជ័យ​ទាំងអស់នេះ ជាពិសេស​គឺ​សេចក្តីស្រឡាញ់​ទាំងអស់​ដែល​ពួកយើង​មាន​ទៅ កាន់​កុមារ​គ្រប់គ្នា​តាមរយៈ ការផ្តល់ជូន​នូវ​សម្ភារៈ ទោះបីជា​តិចតួច​ក្តី តែ​វា​កម្លាំងចលករ​មួយ​ដែល​ជម្រុញ អោយមាន​ការចែករំលែក​សម្រាប់​សង្គមជាតិ របស់​យើង ហើយ​គ្រប់ៗ​គ្នា​គឺអាច​ធ្វើបាន ជាពិសេស​កុមារ​គឺជា​អនាគត​របស់​ប្រទេសជាតិ​របស់​យើង ហើយ​យើង​ចង់ឃើញ​កុមារ​ទាំងអស់ មានជីវិត​រស់នៅ​យ៉ាង​ប្រសើរ និង​ពេញ​បរិបូ​ណ៍​។
 
​ក្នុងឱកាស​នោះ​ដែល តារា​ល្បីៗ​ជាច្រើន​មានដូចជា​កញ្ញា សុ​ផា លីន​ដា ហង្ស សុ​រិ​យ៉ាន់ លោក នៅ ស៊ី​នឿន លោក​គង់ ប៊ុន លោក យ៉ា​រូ និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត បាន​លើក​មតិ​រួមគ្នា​ថា “​យើង​ស្រឡាញ់​គាំទ្រ​កុមារ នេះ​ជា​ទឹកចិត្ត​សប្បុរស​ផ្ទាល់ខ្លួន​របស់​យើង រួមគ្នា​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធ​កុមារ ទិវា​កុមារ​អន្តរជាតិ​។
 
​អ្នកស្រី​នាយិកា ពេ​ជ សា​វន សាលាបឋមសិក្សា អង្គ​ជុំ បាន​ឲ្យ​ដឹងថា សាលា​របស់​អ្នកគ្រូ​មាន កូនសិស្ស​សរុប​ចំនួន​ជាង ៦០០​នាក់ ដែល​ក្នុង​នៅ​សុទ្ធតែ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ និង​គ្រួសារ​ជំពាក់​បំណុល​គេ​។ កូនសិស្ស​ពេលខ្លះ  មួយឆ្នាំ​ទល់​មួយ​ឆ្នាំមាន​សម្លៀកបំពាក់​ត្រឹមតែ​មួយឈុត ខ្វះ​សៀវភៅសរសេរ ក្តារ​ឈ្នូ​ន​សរសេរ និង​សម្ភារៈ​ជាច្រើន​ទៀត​។
 

 
 “​ក្នុងនាម​នាង​ខ្ញុំ​ជា​នាយិកា ប្រចាំ​សាលា បឋមសិក្សា អង្គ​ជុំ ពិតជា​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ ជំនួយ​ដ៏​សម្បើម​ពី សំណាក់ ក្រុមហ៊ុន Huawei និង​ក្រុម​អ្នក​សិល្បករ​ទាំងអស់ ចំពោះ​សម្ភារៈ​សិក្សា និង​អំណោយ​ផ្សេងៗ​ទៀត​សម្រាប់​កុមារ​ក្រីក្រ​នៅទីនេះ​” នាយិកា ពេ​ជ សា​វន និយាយ និង​ថ្លែងបន្តថា “​ជា​ចុងក្រោយ​នាង​ខ្ញុំ​សូម​អំ ពា​វ​នាវ​ដល់​ក្រុមហ៊ុន និង​សប្បុរសជន សូម​នៅតែ​ជួយ​បន្ត ទាំង​សៀវភៅសរសេរ ខ្មៅ​ដៃ ប៊ិច​បន្ទាប់ ជ័រលុប និង ឯកសណ្ឋាន ជួយ​ដល់​ជោគវាសនា​កុមារ​ក្រី​ក្រី​ឲ្យ​មានឱកាស ទទួលបាន​ការអប់រំ រហូត​ចប់​ចុង​ចប់​ដើម​។  សូម​អរគុណ​!”
 
​ឆ្លើយតប និង​សំណើរ​នេះ លោក អែម យុ​ទ្ធូ និយាយថា “​យើង​នឹង​នៅតែ​បន្ត​សម្មភាព​សប្បុរសធម៌​របស់​យើង​ជា​បន្ត​បន្តា​ប់​ជាពិសេស បន្ត​សាបព្រោះ ពរ​ទាំង​ប្រាំបួន (P9) ដល់​កុមារ មនុស្ស​ចាស់​ទីទ័លក្រ និង​បណ្តាជន​រងគ្រោះ​ដែល​ត្រូវការ​ជំនួយ​”​។​

​អំពី​ក្រុមហ៊ុន Huawei Consumer BG

​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង ១៧០   ហើយ​កំពុង​ត្រូវបាន​ប្រើប្រាស់​មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវបាន​រៀបចំឡើង​លើទឹក​ដី​សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វី​ដិ​ន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣  ដែល​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​និង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធឺ​ណេ​ត (Cloud services) ។​ល​។ បណ្តាញ​របស់ Huawei នៅ​ជុំវិញ​សកលលោក ត្រូវបាន​បង្កើតឡើង អស់​រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ​ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយបង្អស់​ជូន​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រើប្រាស់​៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com.kh
 សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: https://instagram.com/huaweiconsumer
 
Contact:
​អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​
​លេខ​ទូរ​សព្ទ​៖ 010 44 99 06
​អ៊ីមែល​៖ [email protected]

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com