ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯក​ឧត្តម កឹម សុខា បដិសេធ​មិន​ចូល​បំ​ភ្លឺ​នៅតុលាការ​នៅថ្ងៃទី ១៤ ខែ​មិថុនា​
03, Jun 2016 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រកាសថា​ ឯកឧត្តម កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ  សម្រេច​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅតុលាការ នៅថ្ងៃទី ១៤ ខែមិថុនា តាម​ការ​កោះ​ហៅ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ ពាក់​ព័ន្ធ​នឹង​សំណុំរឿង​« ការ​បដិសេធក្នុង​ការ​មិន​ចូល​ខ្លួន»



នៅ​ចំពោះ​មុខ​អ្នក​កាសែត​​នៅ​ស្នាក់​ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​នេះ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ក្រៅ​ពី​ឯកឧត្តម​ កឹម សុខា បដិសេធ​មិន​ចូល​ទៅ​បំភ្លឺហើយ គណបក្ស​សង្គ្រោះជាតិ​នឹង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ជាមួយមេធាវី​បន្ត​ទៀត​។

ជាមួយគ្នានេះ លោកណ យ៉ែម បុញ្ញឫទ្ធិ ក៏បញ្ជាក់ថា គណបក្ស​សង្គ្រោះជាតិ មិនមានផែនការ​ចាត់តាំ​ងមនុស្ស​ជំនួស​ឯកឧត្តម ស​ម រង្ស៊ី និងឯកឧត្តម កឹម សុខា ដើម្បីសម្រាប់​ចរចា​ជាមួយ​គណ​បក្ស​កាន់​អំណាច​នោះ​ទេ៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com