អត្ថបទពាណិជ្ជកម្ម
រីករាយ​ទិវា​កុមារ​អន្តរជាតិ​
03, Jun 2016 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ កាលពី​ថ្ងៃទី ១ ខែមិថុនា​នេះ Ice Park បាន​សហការ​ជាមួយនិង ធនាគារ Phillip Bank រៀបចំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា “Happy Children’s Day Event On Ice”​។​

​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​លើកទឹកចិត្ត​កុមារ​អោយក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​ដើម្បី​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ ។ អតិថិជន​របស់​ធនា​គារ Phillip ត្រូវបាន​អញ្ជើញ ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​កម្មវិធី​នេះ​ផងដែរ​។



​សម្រាប់​ថ្ងៃ​ដ៏​មាន​អត្ថន័យ​នេះ  Ice Park បាន​សហការ​ជាមួយនិង Phillip Bank បង្កើត​នូវ​កម្មវិធី ពិសេសៗ​និង​សប្បាយៗ​ជាច្រើន​ដូចជា​៖ ការសម្តែង​របាំ​ជិះ​ស្គី ការបង្ហាញ​ម៉ូត​ពី​ក្រុម​កុមារ​នៅក្រោម ព្រិល​ធ្លាក់ និង​បង្រៀន​ពួកគាត់ អំពី​របៀប​ធ្វើ​ព្រិល ទឹកកក​ផងដែរ​ជាពិសេស​បង្រៀន​កុមារ​ពី​របៀប​ធ្វើ សន្សំ​លុយ​ដើម្បី​ភាពជោគជ័យ​របស់​ពួកគាត់​ទៅ​ថ្ងៃ​អនាគត​។ កុមារ​ដែល​បាន​ប្រកួត​ឈ្នះ ក៏បាន​ទទួល រង្វាន់​ជាច្រើន​ផងដែរ​។​



​សូម​ជូនពរ​ដល់​កុមារ​កម្ពុជា​ទាំងអស់ ក៏ដូចជា​កុមារ​ទូទាំង​ពិភពលោក​អោយទទួល​បាន​សេចក្ដីសុខ​ជាពិសេស​គឺ​ប្រឆាំង​ការជួញដូរ​កុមារ ពលកម្ម​កុមារ​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com