អត្ថបទពាណិជ្ជកម្ម
សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន ខន​ហ្វី​រេល បាន​ពង្រីក​ដែន​ផលិតផល​ថ្មី “ ខេ​ម ”
03, Jun 2016 , 1:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ ការចាប់ផ្តើម​បង្ហាញ​ជា​ផ្លូវការ​របស់ សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន ខន​ហ្វី​រេល នូវ​ផលិតផល ដែលជា​ការចូលរួម​បញ្ចូល​គ្នា​នៃ​សារធាតុ រុក្ខជាតិ​សម្បូរ​ទៅដោយ​ប្រូ​បាយ​អូ​តិច​ធម្មជាតិ​មានជីវិត​៥០​ប្រភេទ មាន​ប្រយោជន៍​ចំពោះ​សុខភាព ព្រមទាំង​មាន​ប្រភពដើម​ពី​ខេត្តកំពត​។​    ​

​ក្រោយ​ការស្រាវជ្រាវ​អស់​រយៈពេល ៧​ឆ្នាំ​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង ក្រុមហ៊ុន​ខន​ហ្វី​រេល​បាន​ពង្រីក​ដែន ផលិតផល​សុខភាព​របស់ខ្លួន​និង​ផលិតផល ដែល​ផ្តល់ជូន​នូវ​សុខមាលភាព​ដល់​អ្នកប្រើប្រាស់ គឺ​ខេ​ម ដែលជា​ការចូលរួម​បញ្ចូល​គ្នា នៃ​សារធាតុ​រុក្ខជាតិ​ចម្រាញ់​ចេញពី​ទឹក​របស់​ម៉ូ​រី​ន​ដា​ស៊ី​ទ្រី​ហ្វូ​លី​យ៉ា​សម្បូរ​ទៅដោយ​ប្រូ​បាយ​អូ​តិច​ធម្មជាតិ​មានជីវិត​ជាង ៥០​ប្រភេទ ។



​លោក ហៃ លី​អ៊ាង ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​អគ្គនាយក​នៃ​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន ខន​ហ្វី​រេល​បាន​បន្ថែមថា “ ស្របពេល​ជាមួយនឹង​ការផលិត​ខេ​ម​ដែលជា​ផលិតផល​ថ្មី ទទួល​ដោយ​ស្ថាប័ន​វាយតម្លៃ​ផលិតផល​សរីរាង្គ​អន្តរជាតិ Ecocert international SA ថា​ជា​ផលិតផល​ជីវ​សស្ត្រ​ធម្មជាតិ​ផលិត​ចេញពី​ធនធាន​ដ៏​សម្បូរបែប នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ខន​ហ្វី​រេល បាន​ប្រារព្ធ​ខ​ប ១៥​ឆ្នាំ​របស់ខ្លួន​ព្រមទាំង​បានបង្ហាញ​ជាថ្មី​ម្តង​ទៀតថា​ការប្រើប្រាស់​របប​ធនធាន​ធម្មជាតិ​ដែលមាន​នៅក្នុង​ប្រទេស​យើង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​បង្កើតបាន​ទីផ្សារ​មួយ​ថ្មី​សម្រាប់​ផលិតកម្ម​ក្នុងស្រុក​ព្រមទាំង​ជួយ​អភិវឌ្ឍ​តំបន់​ជនបទ​ផងដែរ​។



​ជាមួយនិង​ខេ​ម សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុម​ខន​ហ្វី​រេល​បាន​ពង្រឹង​ដែន​ផលិតផល​សុខុមាលភាព​ដល់​ប្រជាជន​កម្ពុជា​ដោយ​ចាប់ផ្តើម​ចេញពី​ធនធាន​ដែលមាន​ស្រាប់​​ក្នុងប្រទេស​រួមមាន ស្ករត្នោត​ជីវសាស្ត្រ​ដែលមាន​កម្រិត​ជាតិ​ស្ករ​ទាប​ព្រមទាំង​តែ​ផ្កា​ម្រេច​ធម្មជាតិ​ពី​កំពត​។​







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com