ពីនេះ ពីនោះ
ពពុះ​ទឹកជា​បក្សី​មួយ​ប្រភេទ មាន​រាង​ដូច​សត្វ​ទា​
04, Jun 2016 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ពពុះទឹក គឺជា​បក្សី​មួយ​ប្រភេទ មាន​រាង​ដូច​សត្វ​ទា ប៉ុន្តែ​តូច​ល្អិត ផ្នែក​ខ្នង​ពណ៌​ប្រផេះ​ត្នោត ចំពុះ​ស្រួច​ស្ដើង​មើលទៅ​ហាក់ដូចជា​គ្មាន​កន្ទុយ​។

នៅ​រដូវ​មិន​បន្ត​ពូជ ទាំង​បក្សី​ឈ្មោល និង​ញី​មាន​ថ្ពាល់ ក និង​ផ្នែក​ពោះ​មាន​ពណ៌​ត្នោត​ខ្ចី ចំពុះ​លឿងខ្ចី ផ្នែក​ខ្នង​មាន​ពណ៌​ក្រ​ម៉ៅ​ជាំ​។ ផ្ទុយ​មកវិញ នៅ​រដូវ​បន្ត​ពូជ ទាំង​ឈ្មោល និង​ញី មានបន្ទូល​ក្បាល កញ្ចឹងក​និង​ផ្នែក​ខ្នង​មាន​ពណ៌​ខ្មៅ និង​ភ្នែក​លឿង​។ បក្សី​នេះ មាន​គ្រប់​ទីកន្លែង ជាពិសេស​តំបន់​ត្រពាំង បឹង និង​តំបន់​វាលភក់​។ មុនពេល​ហើយ​ម្ដងៗ បក្សី​នេះ​ទទះ​ស្លាប ខ្លាំងៗ​រួច​ហើរ​ពីលើ​ផ្ទៃ​ទឹក​ជាមុនសិន​។ ជាទូទៅ​ការបន្ត​ពូជ ចាប់ផ្ដើម​ពី​ខែមេសា ដល់​ខែកុម្ភៈ  ដោយមាន​សំបុក​អណ្ដែត​លើទឹក ហើយ​មាន​ពង​ចាប់ពី​៣​ទៅ​៧​ពង​ក្នុង​មួយ​រដូវ​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

© រក្សាសិទ្ធិដោយ thmeythmey.com