ជាតិ
សម្តេច ហ៊ុន សែន អត្ថាធិប្បាយ​ផ្ទាល់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​
06, Jun 2016 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​មិនមែនជា​សុន្ទរកថា​ផ្លូវការ​នោះឡើយ​។ នេះ​ជា​រឿងដ៏កម្រ​​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អត្ថាធិប្បាយដោយ​ខ្លួន​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ក្នុង​ដំណើរ​តាម​រថយន្ត​ទៅកាន់​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​សម្តេច​ចូលរួម​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​មឿង​ចា​រ្យ​លិខិត​តារា​ម នៅ​ភូមិ​មឿង​ចា​រ្យ ឃុំ ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

 
​ក្នុង​ឃ្លី​ប​វីដេអូ​ជាង​១​នាទី ដែល​បាន​ផ្សាយ​ផ្ទាល់​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អបអរសាទរ​ពលរដ្ឋ​ដែលមាន​ទឹក​ប្រើប្រាស់​ឡើងវិញ ក្រោយ​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​។ ក្រៅពី​មើលឃើញ​ដំណើរ​ការល្អ​ក្នុងការ​ជួសជុល​ផ្លូវជាតិ​លេខ​៣ សម្តេច ហ៊ុន សែន បាន​អរគុណ​ពលរដ្ឋ​ដែល​គាំទ្រ​ការដឹកនាំ​របស់​សម្តេច ហើយ​សម្តេច​សន្យា​បន្តដំណើរ​លើផ្លូវ​នេះ​បន្តទៀត​៕
 
​ទស្សនាវីដេអូ




 

Tag:
 សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com