អត្ថបទពាណិជ្ជកម្ម
វត្តមាន Huawei P9 មកដល់​កម្ពុជា ធ្វើអោយ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​រំជើបរំជួល​!!
06, Jun 2016 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
Huawei P9 ធ្លាប់​បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​កក្រើក រំជើបរំជួល​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី ៦ ខែមេសា ក្នុងការ​ដាក់តាំង​បង្ហាញ និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីក្រុង​ឡុង​ដ៍ ប៉ុន្តែ​ថ្មីៗ​នេះ Huawei P9 បានធ្វើ​ឲ្យ​មានកា​រំជើបរំជួល​សារជាថ្មី​ម្តងទៀត ដោយមាន​ការទន្ទឹងរង់ចាំ​នូវ វត្តមាន​របស់​ទូ​រស​ព្ទ មូ​ឌែ​ល​ថ្មី​នេះ យ៉ាង​អ​ន្ទៈ​សារ​បំផុត​ពី​សំណាក់​អ្នក​និយម​ស្មា​ត​ហ្វូ​ន នៅ​កម្ពុជា​បន្ទាប់ពី លេចឮ​ដំណឹង​ថា Huawei P9 និង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ដើម្បី​ជាការ​ឆ្លើយតប​ទៅកាន់​ការទន្ទឹងរង់ចាំ​នេះ កាលពី​ថ្ងៃទី​០៥ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​នូវ​កម្មវិធី​ដាក់​សម្ពោធ​ជា​ផ្លូវការ និង​ដំណើរ​ការលក់ កំពូល​ស្មា​ត​ហ្វូ​ន ជំនាន់​ថ្មី ដែល​ត្រូវ​បានដឹងថា ជា​ស្មា​ត​ហ្វូ​ន​ដំបូង ដែលមាន​បំពាក់​នូវ​កាមេរ៉ា ដល់​ទៅ​ពីរ បច្ចេកវិទ្យា​ថ្មីស្រឡាង ជា​សមិទ្ធិផល​នៃ​ការរួម​សហការគ្នា រ​រវាង​ក្រុមហ៊ុន​លំដាប់ថ្នាក់​អន្តរជាតិ​ពីរ គឺ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Leica Camera AG ដែល​កម្មវិធី​ដ៏​មហស្ចារ្យ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប AEON Mall​។​



​ក្នុង​កម្មវិធី​សម្ភោ​ធ​ដ៏​វិសេស​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី តារា​បង្ហាញ​ម៉ូត​ល្បីៗ លំដាប់​កំពូល នៅ​កម្ពុជា ដែលមាន​ឈ្មោះ បោះ​សម្លេង ក្រុម​ចម្រៀង Acoustic និង​ជាពិសេស កំពូល​តារា ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព កញ្ញា មាស សុខ សោភា ឯកអគ្គរាជទូត​សុច្ឆន្ទៈ អ្នកជំនាញ ថតរូប​អាជីព​ល្បីៗ អ្នកគាំទ្រ (Fans) និង​បណ្តាញ​អ្នកសារព័ត៌មាន​ជាច្រើនរូប ដែល​ញាំ​ង​ឲ្យ​កម្មវិធី មាន​សភាព​អ៊ូអរ​ខ្លាំង​។ ជាពិសេស គឺ​វត្តមាន​របស់ Huawei P9 និង ការបង្ហាញ ឲ្យ​កាន់ តែ​ច្បាស់​ពី​សមត្ថភាព​ពិត​គ្មាន​គូ​ប្រៀប ក្នុងការ​ថតរូប​អាជីព​របស់​កាមេរ៉ា​ភ្លោះ​លើ Huawei P9 ។​

​ថ្លែង​ក្នុងឱកាស​បើក​សម្ភោ​ធ Huawei P9, Huawei P9 Plus & P9 Lite លោក  Liu Ziyang ហៅ ជេ សុន ប្រធាន នាយកដ្ឋាន ឩ​បករ​ណ៏​ចល័ត​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា (Cambodia Huawei Mobile Device Department) បាន​ឲ្យ​ដឹងថា “​ចំណុច​លេចធ្លោរ​បំផុត​របស់ Huawei P9 គឺ​កាមេរ៉ា​ភ្លោះ​ដែលមាន​សមត្ថភាព​អាច​ផ្តិត យក​រូបភាព ពណ៌​បាន​ច្បាស់​ល្អ មិន​ត្រឹមតែ​ប៉ុណ្ណឹង អ្នក​ក៏​អាច​ថតរូប​ស​ខ្មៅ បាន​យ៉ាង​ប្រសើរ​ផងដែរ​។​” លោក​បាន​បន្ថែមទៀតថា “Huawei P9 តម្រូវ​សម្រាប់​អ្នក​ចូលចិត្ត​ថតរូប និង​អ្នកជំនាញ​ថត រូប​អាជីព ដោយសារតែ​កាមេរ៉ា​នីមួយៗ​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​មាន​ទំហំ​ដល់ ទៅ ១២ មេ​ហ្គា​ភិ​ច សែ​ល ។​” “​ខ្ញុំ​ធ្លាប់​បានឮ​ពី​អ្នកជំនាញ​ថតរូប​អាជីព​ភាគច្រើន និយាយ​ពី​អាថ៌កំបាំង​នៃ​ការថតរូប របស់គាត់ គាត់​បាន​និយាយថា ពន្លឺ​គឺជា​ធាតុ​ផ្សំ​សំខាន់បំផុត​នៅក្នុង​ការថតរូប​។ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​សូម​ជម្រាប​ទៅដល់​អ្នកជំនាញ​ថតរូប​ទាំងអស់​ថា ចំពោះ Huawei P9 ពន្លឺ​មិនមែនជា​បញ្ហា​ដែល គួរ​ឲ្យ​ព្រួយបារម្ភ​ទៀត​នោះទេ ដោយសារ​កាមេរ៉ា​ភ្លោះ​របស់ Huawei P9 វា​មាន​មុខងារ​ចាប់យក រូបភាព​ដិត​ភ្លឺ​ច្បាស់ ស្រទន់ ម៉ត់ រហ័ស បើទោះបីជា​អ្នក​ស្ថិតក្នុង​លក្ខខណ្ឌ​ពន្លឺ​តិច រឺ​ទី​ងងឹត​យ៉ាង ណាក៏ដោយ​”​។​



​កញ្ញា​មាស សុខ​សោភា ឯកអគ្គរាជទូត​សុច្ឆន្ទៈ ដែលមាន​វត្តមាន នៅក្នុង កម្មវិធី​សម្ពោធ​នោះបាន ឲ្យ​ដឹងផង​ដែរ​ថា “​ខ្ញុំ​ធា្ល​ប់​បាន​សាក កាមេរ៉ា​របស់ P9 នេះ​កាលពី​ថ្ងៃទី ៣០ ខែមេសា កន្លងមក ជាមួយ​ក្រុមការងារ Huawei និង​បងៗ​អ្នកសារព័ត៌មាន ឃើញថា រូបថត​ដែល​ផ្តិត​យក​ដោយ កាមេរ៉ា​ភ្លោះ Huawei P9 ចេញមក​ម៉ត់​ស្អាត​មែនទែន ខ្ញុំ​មាន​អារម្មណ៍ ហាក់បីដូចជា ខ្ញុំ​កំពុងតែ​យក​កាមេរ៉ា ថតរូប​អាជីព Leica មក​ថត​អីចឹង​។ ខ្ញុំ​ចាំបាន​ថា កាល​ហ្នឹង អ្វីដែល​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង គឺ​កាមេរ៉ា​ភ្លោះ​។​”

​កញ្ញា​មាស សុខ​សោភា បន្តថា “​លើកទីមួយ​ក្នុង​ជីវិត​ហើយ​ដែល​ឃើញ​បច្ចេកវិទ្យា​ថ្មី ផលិត ជា​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មាន​កាមេរ៉ា​ភ្លោះ​អីចឹង​នោះ ខ្ញុំ​សូម​ស​សើរ Huawei ណាស់ ដែល​អាច រកឃើញ​អ្វីដែល​ថ្មី ប្លែក មិន​ច្រំ​ដែល គឺ​ខុសពី​ស្មា​ត​ហ្វូ​ន​ដទៃទៀត​”​។​


​យ៉ាងណាមិញ កម្មវិធី​សម្ភោ​ធ​ជា​ផ្លូវការ​របស់​ទូរស័ព្ទ​ម៉ូ​ឌែ​ល Huawei P9, Huawei P9 Plus Huawei P9 Lite បាន​ទាក់ទាញ​ចំណាប់ អារម្មណ៍ និង​ទទួល​បានការ​កោត​ស​សើរ​ខ្លាំង​ពី​សំណាក់ អ្នកចូលរួម​ទាំងអស់ ហើយ​នៅក្នុង​កម្មវិធី មាន​ជាការ​បង្ហាញ​ម៉ូត ដោយ​តារា​ល្បីៗ​ស្រស់ស្អាត កាន់​ជាមួយនឹង​ទូរ​សព្ទ​ម៉ូ​ឌែ​ល Huawei P9 និង​មាន​ជាការ​ដាក់អោយ​សាកល្បង​នូវ​សមត្ថភាព និង​គុណភាព​របស់​ទូរស័ព្ទ Huawei P9 កំពូល ស្មា​ត​ហ្វូ​ន ជំនាន់​ថ្មី​របស់ Huawei ផងដែរ​។

Huawei P9 នឹងដាក់​ដំណើរការ លក់​ជា​ផ្លូវ​ការចាប់​ពីថ្ងៃ​សម្ភោ​ធ​នេះ​តទៅ​ហើយ​! នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់ អ្នកប្រើប្រាស់​ទាំងអស់ ដែល​កំពុងតែ​ទន្ទឹងរង់ចាំ ការមកដល់​របស់​ស្មា​ត​ហ្វូ​ន​ត្រកូល P​។ ក្នុងឱកាស​នេះ ក្រុមហ៊ុន Huawei និង​ប្រកា​សលក់​ស្មា​ត​ហ្វូ​ន P9 នៅក្នុង​តម្លៃ​ត្រឹមតែ ៤៦៩​ដុល្លារ​, P9 Plus មានតម្លៃ​ត្រឹមតែ ៦៨០​ដុល្លារ nig P9 Lite មានតម្លៃ​ត្រឹមតែ ២៤៩​ដុល្លារ ប៉ុ​ណ្នោះ​។ ជាពិសេស អតិថិជន​អាច​ទទួលបាន​ទូរស័ព្ទ​ដ៏​ស្រស់ស្អាត P9 តាមរយៈ​ការទិញ​បង់​រំលស់​ពី Aeon ក្នុង​អត្រា​ការប្រាក់​ពិសេស សូម​ប្រញាប់​ឡើង​កុំអោយ​ឱកាស​នេះ​កន្លងផុតទៅ​។



​ជាមួយនឹង​លក្ខណៈពិសេស​ទាំងអស់​ដែល Hauwei P9 មាន ទូរ​សព្ទ​នេះ​វា​កាន់តែ​អស្ចារ្យ​ទៅទៀត ជាមួយ​គម្រោង Power + របស់​ក្រុមហ៊ុន Smart ។ Power +​ប្រចាំ​សប្តាហ៍​របស់​ក្រុមហ៊ុន Smart ផ្តល់ឱ្យ​អតិថិជន​ទាំងអស់​នូវ​អ្វីដែល​ពួកគេ​ត្រូវការ​- ទិន្នន័យ​១០០០MB, ២៥០​នាទី​ក្នុង​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ ការផ្ញើ​សារ គ្មាន​ដែន​កំណត់​និង​ការប្រើប្រាស់​បណ្តាញ សង្គម​ដោយ​ឥត​កំណត់​។ ពេលដែល​អ្នក​ជាវ​ទូរស័ព្ទ Huawei p9 អ្នកនឹង​ទទួលបាន ការប្រើប្រាស់​គម្រោង Power + ប្រចាំ​សប្តាហ៍​របស់​ក្រុមហ៊ុន Smart + ឥត​គិតលុយ​រហូតដល់ ៤ សប្តាហ៍​សម្រាប់ ហើយក៏​និង​ទទួល​ការរីករាយ​ជាមួយ អ៊ិន​ធឺ​ណិ​ត​ល្បឿន​លឿន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ 4G LTE របស់​ក្រុមហ៊ុន Smart ។ ដើម្បី​រីករាយ​ជាមួយ​អត្ថប្រយោជន៍​អតិថិជន​ដែល​ជាវ Huawei P9 ទាំងអស់​គ្រាន់តែ​ដាក់បញ្ចូល​ស៊ីម ថ្មី​ឬ​ស៊ីម​មាន​ស្រាប់​របស់​ពួកគេ​ទៅក្នុង​ទូរ​សព្ទ​រួច​ចុច * 1010 # ដើម្បី​ទទួលយក​កញ្ចប់​ដ៏​ពិសេស​នេះហើយ​ចុះឈ្មោះ​ទៅក្នុង​គម្រោង Power+ ដោយ​ចុច *700* 100# ។ Smart ក៏​ជា​ប្រតិបត្តិ​ករ​ទីមួយ​ដែល នាំយក​ទូរ​សព្ទ Huawei P9 នេះ ចូលទៅក្នុង​ទីផ្សារ​កម្ពុជា​ហើយ​លោកអ្នក​អាច​រក Huawei P9 បាន​នៅ Smart Shop ព្រះមុនីវង្ស នេ​រុ​ហ៍​, មជ្ឈមណ្ឌល​ភ្នំពេញ​, សូរិយា​, មជ្ឈមណ្ឌល TK Avenue សៀម​រាម​និង​បាត់ដំបង​។​

​អំពី​ក្រុមហ៊ុន Huawei Consumer BG
​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង ១៧០  ហើយ​កំពុង​ត្រូវបាន​ប្រើប្រាស់ មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥ ។ ការិយាល័យ R&D ចំនួន ១៦ កន្លែង ត្រូវបាន​រៀបចំ​ឡើងលើ​ទឹកដី សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វី​ដិ​ន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣  ដែល​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) ។​ល​។ បណ្តាញ​របស់ Huawei នៅ​ជុំវិញ​សកលលោក ត្រូវបាន​បង្កើតឡើង អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា ចិត្ត​ខ្ពស់​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយបង្អស់​ជូន​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក បាន​ប្រើប្រាស់​៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com.kh
 
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Facebook:
facebook.com/HuaweiDevice
Twitter:
twitter.com/HuaweiDevice
YouTube:
youtube.com/HuaweiDevice
Instagram:
https://instagram.com/huaweiconsumer
 

Contact:
​អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​
​លេខ​ទូរ​សព្ទ​៖ 010 44 99 06
​អ៊ីមែល​៖

​(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com