ពីនេះ ពីនោះ
ក្លុំ​ ប្រែប្រួល​រូបរាង​ទៅតាម​រដូវ​នៃ​ការបន្ត​ពូជ​
11, Jun 2016 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
ក្លុំ មាន​លក្ខណៈពិសេស​ត្រង់​មានការ​ប្រែប្រួល​រូបរាង​ទៅតាម​រដូវ​នៃ​ការបន្ត​ពូជ​។ ចំពោះ​បក្សី​ឈ្មោល នៅ​រដូវ​បន្ត​ពូជ មាន​មាឌ​មធ្យម ខ្លួន​មាន​ពណ៌​ខ្មៅ​ប្រផេះ ស្លាប​ទី​១​រំលិច​គែម​ពណ៌​លឿង មាន​ចំពុះ​លឿ មាន​សិរ​ក្រហម​ដុះ​ទៅលើ និង​ជើង​ពណ៌​ក្រហម​។



ចំណែក​រដូវ​មិន​បន្ត​ពូជ​វិញ មាន​រូបរាង​ដូច​ញី​ដែរ​នៅ​រដូវ​មិន​បន្ត​ពូជ តែមាន​មាឌធំ​ជាង ខ្សែ​អង្កន់​ផ្នែក​ពោះ​ច្បាស់​ជាង​។ ផ្ទុយ​មកវិញ ចំពោះ​បក្សី​ញី នៅ​រដូវ​បន្ត​ពូជ មាឌតូច ជាង​ឈ្មោល ផ្នែក​ខ្នង​មាន​ពណ៌​ក្រ​ម៉ៅ ផ្នែក​ទ្រូង និង​ចំហៀង​ទ្រូង មាន​ពណ៌​លឿងទុំ និង​តាម​ចង្អូរ​ពោះ​ពណ៌​ស​។

បក្សី​នេះ តែង​រស់​នៅតាម​តំបន់​វាលភក់​មាន​រុក្ខជាតិ​ក្រាស់ វាលស្រែ តំបន់​និង​វាលស្មៅ​លិច​ទឹក ហើយ​វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​គ្រប់​ទីកន្លែង​។ ក្លុំ បន្ត​ពូជ ចាប់ពី​ខែឧសភា ដល់​ខែកញ្ញា​។​

ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​ ​
© រក្សាសិទ្ធិដោយ thmeythmey.com