ពីនេះ ពីនោះ
រថយន្តរបស់រដ្ឋ និងអង្គការមិនគួរត្រូវប្រើប្រាស់ដើម្បីបម្រើប្រយោជន៍បុគ្គលឡើយ!
11, Jun 2016 , 8:39 pm        
រូបភាព
បើទោះបីជាមានមន្រ្តីរដ្ឋ និងមន្រ្តីអង្គការមួយចំនួនបានគោរពគោលការណ៍របស់រដ្ឋ និងអង្គការរួចហើយក៏ដោយ ក៏គេនៅតែសង្កេតឃើញមន្រ្តីរដ្ឋ និងអង្គការមួយចំនួននៅបន្តប្រើប្រាស់រថយន្តរបស់រដ្ឋ និងអង្គការដើម្បីប្រយោជន៍គ្រួសារ និងបុគ្គលខ្លួនឯង។


រថយន្តរដ្ឋ និងអង្គការមួយចំនួន ត្រូវបានគេប្រើប្រាស់ដឹកជញ្ជូនក្រុមគ្រួសារមន្រ្តីរដ្ឋ និងអង្គការដើរកម្សាន្តនៅថ្ងៃឈប់សម្រាក ឬសម្រាប់បម្រើកិច្ចការផ្ទាល់ខ្លួនរបស់បុគ្គល។ ការធ្វើយ៉ាងនេះ គឺជាអំពើផ្ទុយនឹងច្បាប់ ហើយវាកំពុងបំផ្លាញកិត្តិយសស្ថាប័នយ៉ាងធ្ងន់ធ្ងរ។ តើស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការលើមន្រ្តីប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ឬអង្គការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឬទេ?


© រក្សាសិទ្ធិដោយ thmeythmey.com