ពីនេះ ពីនោះ
អ្នកដឹកនាំ​ដែល​បង្កើត​ទង្វើ​បក្សពួក និង​អយុត្តិធម៌ បាត់បង់​ការគាំទ្រ​ពី​ថ្នាក់ក្រោម​…
12, Jun 2016 , 9:59 am        
រូបភាព
មិន​ថា​នៅក្នុង​ប្រទេស​បារាំង អាមេរិក ជប៉ុន ឬ​កម្ពុជា​, មិន​ថា​នៅក្នុង​វិស័យ​ឯកជន ស្ថាប័ន​អង្គការ ឬ​ស្ថាប័នរដ្ឋ​នោះទេ ប្រសិនបើ​ថ្នាក់ដឹកនាំ​បង្កើត​គំនិត​បក្សពួកនិយម និង​បង្កើត​ឲ្យ​មាន​ទង្វើ​អយុត្តិធម៌​នៅក្នុង​ស្ថាប័ន​របស់ខ្លួន​ហើយ នៅពេលនោះ ការគាំទ្រ​ពី​ថ្នាក់ក្រោម ឬ​ពី​កូនចៅ​ពិតជា​បាត់បង់​ជាក់​ជាពុំខាន​។



ថ្នាក់ក្រោម ពិតជា​ខ្លាច​អ្នកធំ​នៅពេលដែល​ពួកគេ​ដើរ​ឆ្លងកាត់​ពីមុខ​អ្នកតូច​ប៉ុណ្ណោះ​។ ប៉ុន្តែ ពីក្រោយ​ខ្នង​, អ្នកតូច​ទាំងនោះ មិន​ឲ្យ​តម្លៃ​អ្នកធំ​ទាល់តែសោះ​។ ជា​ក្រឹត្យក្រម​ធម្មជាតិ និង​ជាស​ន្យា​នុ​ម័ត អ្នកធំ​ដែល​ត្រូវបាន​កូនចៅ​ថ្នាក់ក្រោម​គោរព​អស់ពីដួងចិត្ត ដរាបណា​អ្នកធំ​នោះ បង្កើត​យុត្តិធម៌​ឲ្យ​បាន​ច្រើន និង​កាត់បន្ថយ​ទង្វើ​បក្សពួក​ឲ្យ​បាន​ច្រើន​បំផុត​៕



© រក្សាសិទ្ធិដោយ thmeythmey.com