ពីនេះ ពីនោះ
ត្រី​រាជ​រស់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​ទាំងមូល​
10, Jun 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​រាជ គឺជា​ប្រភេទ​មច្ឆា​ទឹកសាប ដែលមាន​ដងខ្លួន​ប្រវែង​អតិបរមា​ប្រមាណ ៣០០ ស​.​ម​និង មាន​ទម្ងន់​អតិបរមា ៣៥០ គីឡូក្រាម​។ មច្ឆា​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រទះឃើញ​មាន​រស់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​ទាំងមូល ចាប់ពី​ប្រទេស​ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម ។ ជាក់ស្តែង វា​ស្ទើរតែ​ក្លាយទៅជា​ប្រភេទ​មច្ឆា​ធម្មតា ដែល​រស់នៅក្នុង​តំបន់​មួយចំនួន តាម​បណ្តោយ​ទន្លេ នា​ព្រំដែន ថៃ​-​ឡាវ ទៅហើយ និង​ត្រូវបាន​គេ​ចាត់ទុកជា​ប្រភេទ​មច្ឆា​កម្រ​ផងដែរ​។


មច្ឆា​ប្រភេទ​នេះ វា​ធ្វើចរាចរ​បន្លាស់​ទី ទៅ​ពង​-​កូន​នា​ភាគ​ខាងជើង​ទន្លេមេគង្គ ពោលគឺ​ខ្សែទឹក​ខាងលើ​។ វា​ស៊ី​តែ​ពពួក​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ទឹក​ដូចជា សារាយ និង​រុក្ខជាតិ​ទឹក​ដុះ​នៅ​បាតទន្លេ ដូចជា​ស្លែ និង​កំទេច​កំណល់​ផ្សេងៗ ជាដើម​៕

​ប្រភព​៖ សារព័ត៌មាន​ថ្មីៗ​(ThmeyThmey.com)​សហការ​ជាមួយ​Page អ្នកនេសាទ Fisherman


Tag:
 មច្ឆា​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com