ពីនេះ ពីនោះ
ត្រី​ក្រាយ មាន​ទម្ងន់​អតិបរិមា ៥​គីឡូក្រាម​
15, Jun 2016 , 7:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​ក្រាយ ជា​ប្រភេទ​ត្រី​ស្រកា​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​ត្រី​ស្លាត តែ​ធំ​ជាង​ត្រី​ស្លាត ហើយ​មាន​ត្រា​អុចៗ ជា​ជួរ​នៅ​ដើម​ជាយគ្រែង​។ ត្រី​នេះ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១០០ ស​.​ម និង​មាន​ទម្ងន់​អតិបរមា ៥​គីឡូក្រាម​។​



​ត្រី​ក្រាយ តែង​រស់នៅ ក្នុង​អាង​ទន្លេធំៗ និង​មធ្យម ដែលមាន​ទឹក​ហូរ ជាពិសេស​នៅក្នុង​ទន្លេ​មេ ដែលមាន​អាងទឹក​ជ្រៅៗ របស់​ទន្លេមេគង្គ និង​នៅតាម​បណ្តោយ​អាង​ទន្លេ​មេ នៃ​ទន្លេមេគង្គ​ក្រោម​ទាំងមូល​។ វា​ស៊ី​ចំណី​នៅលើ​ផ្ទៃ​ទឹក​ដូចជា ត្រី ពពួក​ក្តាម កំ​ពិល និង​សត្វល្អិត​ដែលមាន​សកម្មភាព​រាត្រី​ចរ​។ វា​ធ្វើ​បន្លាស់​ទី​ចូលទៅក្នុង​តំបន់​ព្រៃ​លិច​ទឹក នា​រដូវ​ទឹក​ឡើង​ខ្ពស់ ក្នុងអំឡុង​ខែមិថុនា ដល់​ខែតុលា​៕

​ប្រភព​៖ សារព័ត៌មាន​ថ្មីៗ​(ThmeyThmey.com) សហការ​ជាមួយ Page អ្នកនេសាទ Fisherman


Tag:
 មច្ឆា​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com