ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាដំបូង​នាំ​លោក ហុង សុខ​ហួរ ទៅ​សាកសួរបន្ថែម ដោយ​មេធាវី​មិនបាន​ដឹង​
17, Jun 2016 , 10:04 am        
រូបភាព
​ភ្នំពេញ​៖ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅសាកសួរបន្ថែម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ​។​



​លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ មាន​ភាព​ស្រឡាំងកាំង​យ៉ាងខ្លាំង ដោយសារតែ​លោក មិនបាន​ដឹងថា កូនក្តី​របស់ខ្លួន​ត្រូវបាន​នាំខ្លួន​ទៅកាន់តុលាការ ​នៅ​ព្រឹក​នេះ​។ លោក ជូ​ង ជូ​ងី អះអាងថា ប្រសិនបើតុលាការនាំខ្លួនលោក ហុង សុខហួរ ទៅជំនុំជម្រះ នោះអង្គជំនុំជម្រះ មិនអាច​ដំណើរការ​ទៅ ដោយ​គ្មាន​មេធាវី​ឡើយ​ ។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​មេធាវី​រូបនេះ សូម​មិន​ឆ្លើយ​អ្វី​ច្រើន​នោះទេ ព្រោះ​ក្នុងអំឡុង​ពេលនេះ លោក​មិនទាន់​ដឹង​ច្បាស់​ថា​លោក ហុង សុខ​ហួរ ពិតជា​ត្រូវបាន​នាំខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​មែន ឬ​យ៉ាងណា​នោះទេ​។ លោក​បាន​សម្តែង​ភាព​ភ្ជា​ក់​ផ្អើល​ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​ដឹងផង​។ ខ្ញុំ​មិនដឹងថា​គេ​នាំខ្លួន​គាត់​ពេលណា​ទេ​។ បើ​អត់​មេធាវី ម៉េច​នឹង​អាច​កាត់ក្តី​រឿង​គាត់​កើត​។ កាត់​យ៉ាងម៉េច បើ​អត់​មេធាវី​ផង​ហ្នឹង​»​។

​សូមបញ្ជាក់ថា​លោក ហុង សុខ​ហួរ ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​១៥ ខែសីហា​។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី រូបនេះ ត្រូវ​ចោទប្រកាន់​ពីបទ​ក្លែង និង​ប្រើ​ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម​៕


Tag:
 ហុង សុខ​ហួ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com