ជាតិ
តំណាងរាស្ត្រ​ CNRP និង​អ្នកគាំទ្រ កំពុង​បួងសួង​សុំ​សេចក្ដីសុខ​មុខ​ប្រាសាទអង្គរវត្ត​
19, Jun 2016 , 9:53 am        
រូបភាព
ក្រោយពី​បួងសួង​នៅមុខ​ទីធ្លា​ព្រះអង្គ​ចេក ព្រះអង្គ​ចម ហើយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ប៉ុល ហំ​ម បាន​នឹង​ដឹកនាំ​សកម្មជន អ្នកគាំទ្រ ធ្វើ​ពិធីបួងសួង​តាមបែប​ព្រះពុទ្ធសាសនា នៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត ដើម្បី​សុំ​សេចក្ដីសុខ សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ខណៈដែល​កំពុងមាន​ភា​ព​តានតឹង​នយោបាយ​។​


 
​គណបក្ស​សង្គ្រោះ​ជាតិ មានការ​ជួបជុំ​បួងសួង​នេះ​ជាមួយ​សកម្មជន ក្រុម​ដឹកនាំ និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និង​ខេត្តឧត្ដរមានជ័យ ។​
 
​បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​នេះ​មាន​តំណាងរាស្ត្រ សកម្មជន អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​ជាង​៤០០​នាក់ បាន​ចូលរួម​ជួបជុំ​ធ្វើ​ពិធីបួងសួង​នេះ ខណៈដែល​ប៉ូលីស​មួយចំនួន​បាន​ជួយ​សម្រួល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​៕


































Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com