ពីនេះ ពីនោះ
ត្រី​កន្ធរ​រូបរាង​ប្រហែល​ត្រី​កំភ្លាញ​
20, Jun 2016 , 7:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​កន្ធរ គឺជា​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ មាន​រូបរាង​ប្រហែល នឹង​ត្រី​កំភ្លាញ តែ​ធំ​ជាង​។ មច្ឆា​ប្រភេទ​នេះ​មាន ប្រវែង​ដងខ្លួន​អតិបរមា ២៥​ស​.​ម ប្រវែង​ដងខ្លួន​មធ្យម ១៥​ស​.​ម និង មាន​ទម្ងន់​អតិបរមា កន្លះ​គីឡូ (៥០០​ក្រាម​)​។ ចំពោះ​ជីវសាស្ត្រ វា​រស់នៅក្នុង​ទឹក​រាក់ៗ ជាទី​ជម្រក​ដែលមាន​សណ្ឋាន​ទឹកនឹង មិន​ហូរ ព្រមទាំង​មាន​រុក្ខជាតិ​ដុះ​ក្នុង​ទឹក​ច្រើន​។


មច្ឆា​នេះ កើតមានឡើង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៃ​ទន្លេមេគង្គ​ក្រោម និង​ជា​បណ្តើរៗ ធ្វើដំណើរ​ផ្លាស់​ទី​ត្រឡប់​ចូលទៅក្នុង​ទន្លេ​នានា ព្រមទាំង​បឹង​ទន្លេសាប នា​រដូវ​ទឹក​ស្រក​វិញ​។ ជាទូទៅ វា​ស៊ី​រុក្ខជាតិ​ដុះ​ក្នុង​ទឹកជា​អាហារ និង​អាច​ដកដង្ហើម​ដោយផ្ទាល់ នៅលើ​ផ្ទៃ​ទឹក ដោយ​អាច​ស្រូបយក​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹក តាមរយៈ​ស្រកី​។​

​ប្រភព​៖ សារព័ត៌មាន​ថ្មី​(ThmeyThmey.com)​សហការ​ជាមួយ Page អ្នកនេសាទ Fisherman


© រក្សាសិទ្ធិដោយ thmeythmey.com