ពីនេះ ពីនោះ
ទស្សនៈ​លើ​«​ការរៀនសូត្រ​» រវាង​លោកខាងលិច លោក​ខាងកើត និង​គំនិត​សាកល​
20, Jun 2016 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការសិក្សា​រៀនសូត្រ សង្គម​ណា​ក៏ត្រូវ​ការមិនអាច​ខ្វះ​បាន​។ តើ​មាន​ទស្សនៈ​ខុសគ្នា​យ៉ាងដូចម្ដេច​ទៅលើ​«​ការរៀនសូត្រ​» រវាង​លោកខាងលិច លោក​ខាងកើត និង​គំនិត​សាកល​?



​នៅ​លោកខាងលិច គេ​ផ្ដោត​តម្រង់​ទៅលើ ការរៀន​អនុវត្ត​ជាក់ស្ដែង​។ ជីវិត គឺ​ការរៀនសូត្រ រៀន​ពេញ​មួយជីវិត​។ មនុស្ស​ស្ទើ​តែ​គ្រប់គ្នា មាន​ទម្លាប់​ស្រាវជ្រាវ​ជាប្រចាំ ទោះជា​គ្មាន​សញ្ញាបត្រ មនុស្ស​ក៏​នៅតែ​ចេះដឹង និង​ជឿជាក់​លើ​ទៅលើ​អ្វីដែល​ខ្លួន​ចេះ​។​

​នៅ​លោក​ខាងកើត​វិញ ពឹង​ផ្អែកលើ​ការរៀន​នៅ​សាលា​។ សញ្ញាបត្រ សំខាន់​ជាង​ចំណេះដឹង​ពិតប្រាកដ មិនសូវ​ខ្វល់​នឹង​ការស្រាវជ្រាវ ព្រោះ​គេ​យល់ថា វា​ជា​តួនាទី​របស់​អ្នកប្រាជ្ញ ឬ​ផ្នែក​ជំនាញ​ប៉ុណ្ណោះ​។ មាន​សញ្ញាបត្រ​ខ្ពស់ តែ​សមត្ថភាព​ទាប ហើយ​ពុំ​សូវ​ជឿជាក់​លើ​ខ្លួនឯង​។​

​ចំពោះ​គំនិត​ជាស​កល ការរៀនសូត្រ គឺជា​សភាវៈ​ដោយ​ធម្មជាតិ ដើម្បី​ឲ្យ​ជីវិត​រីកចម្រើន​។ គ្រប់គ្នា​ត្រូវតែ​រៀន ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ការរៀនសូត្រ គ្មាន​ថ្ងៃ​ចប់​ឡើយ រៀន​ច្រើន​ចេះ​ច្រើន ចេះ​កាន់តែច្រើន​កាន់តែ​ល្អ​។ ការស្រាវជ្រាវ​ដែល​ល្អ គឺ​ការស្រាវជ្រាវ​ជាក់ស្ដែង កើត​ប្រយោជន៍​ពិតប្រាកដ​៕

​ដកស្រង់​ពី​សៀវភៅ​៖ លោកខាងលិច លោក​ខាងកើត លោក​សកល​. រក្សា​សិទ្ធិ​ដោយ​៖ Mind Books, ប្រែ​សម្រួល និង​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​


© រក្សាសិទ្ធិដោយ thmeythmey.com