ពីនេះ ពីនោះ
ស្ទាំង​ធំ​ស្លាប​ស្រួច​
20, Jun 2016 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ទាំង​ធំ​ស្លាប​ស្រួច ជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​មាឌធំ ខ្នង​ពណ៌​ប្រផេះ​ស្រអាប់ ពុកមាត់​ខ្មៅ និង​ត្រចៀកស ឆ្នូត​អ​អ្ក​ន់​ខ្មៅៗ​ជាច្រើន​នៅ​ចំហៀង​ដងខ្លួន នៅ​ពីក្រោម​ស្លាប​ហើរ​មាន ឆ្នូត​អង្កន់ៗ​ញឹក​។ បក្សី​ប្រភេទ​នេះ​ជាទូទៅ​រស់នៅ​តំបន់ដីសើម និង​ជា​ប្រភេទ​បក្សី​មាន​ដោយ​កម្រ​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែមករា ដល់​ខែមេសា និង​មាន​ចំនួន​ពង​ពី​៣​ទៅ​៤​ក្នុង​មួយ​រដូវ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com