ពីនេះ ពីនោះ
ជ័រ​ប្រទាល​ជន្លាត់ដៃ​អាចជា​ថ្នាំ​រម្ងាប់រោគ​ឈឺធ្មេញ​
20, Jun 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រទាល​ជន្លាត់ដៃ មិនមាន​ប្រភព​ដើមកំណើត​ពិតប្រាកដ​នោះទេ ហើយ​អ្នកសិក្សា​ស្រាវជ្រាវ​មិនទាន់​កំណត់​បាន​ថា មាន​ប្រភព​មកពី​ប្រទេស​ណា​នោះដែរ​។ ប្រទាល​នេះ មាន​មែក​បែក​ជាច្រើន មាន​បី​ជ្រុង​មាន​បន្លា គេ​ដាំ​ជា​លម្អ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន មជ្ឈិមបូព៌ា​ប្រទេស និង​ឥណ្ឌូនេស៊ី​។ ជ័រ​មាន ជាតិពុល​សម្រាប់ធ្វើ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដោយ​លាយ​ជាមួយ​ថ្នាំ​ដទៃ​។ ជ័រ​នេះ ក៏​អាចជា​ថ្នាំ​រម្ងាប់រោគ​ឈឺធ្មេញ និង​ចុកពោះ​។ ចំណែក​បណ្ដូល​ដើម​ត្រាំ​ក្នុង​ទឹក សម្រាប់​ផឹក ព្យាបាល​គ្រុន និង​រាគ​មួល​៕




Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com