ពីនេះ ពីនោះ
តើ​ពាក្យ​«​បុរាណ និង បូរាណ​»​មួយណា​ត្រឹមត្រូវ​?
21, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ គឺ​ត្រឹមត្រូវ​ដូចគ្នា និង​មាន​អត្ថន័យ​ដូចគ្នា​។ ពាក្យ​នេះ​មាន​អត្ថន័យ​ដូចខាងក្រោម​៖



​ពាក្យ «​បូរាណ​» មាន​ថ្នាក់​ពាក្យ​ជា​(​គុ​) (​សំ​) (​បា​) មានន័យ​ដូចគ្នា​នឹង​ពាក្យ បុរាណ ដែរ​។ ពាក្យ​ណេះ ជា​ពាក្យ​សម្រាប់​ប្រើ​ខ្លះ​ចំពោះតែ​ក្នុង​កាព្យ ដែលមាន​សម្ផស្ស​ត្រូវ​ថា​ឲ្យ​វែង ឲ្យ​យឺត ឯ​ពាក្យរាយ​ត្រូវ​សរសេរ ត្រូវ​និយាយថា បុរាណ ជា​ដរាប​។ ពាក្យកាព្យ​ដែល​ត្រូវ​ប្រើ បូរាណ​។ ឧទាហរណ៍​៖ រី​អក្សរ​ខ្មែរ​យើង​សព្វថ្ងៃ អ្នកប្រាជ្ញ​លោក​ច្នៃ​តាម​លំ​អាន ចាស់ព្រឹទ្ធាចារ្យ​ពី​បូរាណ ដែល​បាន​ហាត់រៀន​តៗ​មក​។ មួយ​យ៉ាង​ថា ខ្ញុំ​រៀនអក្សរ​ជាតិ ពុំ​ឃ្លៀងឃ្លាត​ក្លាយ​ប៉ុន្មាន រៀន​តាមបែប​បូរាណ លោកគ្រូ​បាន​ពន្យល់​ដែរ​។ បូរាណ សម្រាប់​ប្រើ​ចំពោះតែ​ក្នុង​កាព្យ​ដូច្នេះ​ឯង​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


© រក្សាសិទ្ធិដោយ thmeythmey.com