ពីនេះ ពីនោះ
តើ​«​ព្រះ​ជា​ម្ចាស់​»​របស់​ទស្សនវិទូ ខុង​ជឺ ជា​អ្វី​?
09, Jun 2018 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនវិទូ ខុង ជឺ មាន​ទស្សនវិជ្ជា​ឃ្លាតឆ្ងាយ​ពីសា​សនា យ៉ាង​ដាច់ស្រឡះ ដោយ​លោក​បាន​ឆ្លុះបញ្ចាំង​តែ​ទស្សនៈ​និយម​តែ​ការកសាង​ជីវិត​មនុស្ស​ក្នុង​លោកីយ៍ និង​សណ្ដាប់ធ្នាប់​តែប៉ុណ្ណោះ ហើយ​លោក​មិនបាន​ណែនាំ​មនុស្ស​ឲ្យ​ស្គាល់​ពី​ផ្លូវ​បរលោក​ឡើយ​។ ចុះ​តើ​អ្វី​ជា​អាទិទេព​សម្រាប់​ទស្សន​វិទូ​រូបនេះ​?



​នៅក្នុង​ទស្សនវិជ្ជា​របស់ ខុង ជឺ ក៏មាន​ប្រើពាក្យ​ថា​«​ព្រះ​ជា​ម្ចាស់​»​ដែរ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​នៅ​ទីនោះ​មិនមែន​មានន័យថា ថា​ជា​អាទិទេព នៅក្នុង​ជំនឿ​សាសនា​ណាមួយ​ឡើយ​។ ប៉ុន្តែ​អាទិទេព ឬ​ព្រះ​ជា​ម្ចាស់ សម្រាប់​លោក ខុង​ជឺ គឺ​សំដៅ​ទៅលើ​គំនិត​ប្រាជ្ញា និង​ក្រមសីលធម៌ តែប៉ុណ្ណោះ​។ ចំណែក​ទស្សនៈ​នយោបាយ​របស់លោក ជាការ​បញ្ជា​ញ្ញាណ​ឲ្យ​ស្វែងរក​មធ្យោបាយ​គ្រប់បែបយ៉ាង ដើម្បី​សម្រាល​ទុក្ខលំបាក​ទាំងឡាយ​របស់​មនុស្ស​ឲ្យ​ចេញ​ផុតពី​ជីវិត ក៏ប៉ុន្តែ​មិនមែន​ជាការ​គិតពី​សេចក្ដីសុខ និង​បុណ្យ​បាប​នៅក្នុង​ជាតិ​ក្រោយ​ឡើយ​។​

​ជា​ទស្សនៈ​របស់លោក មនុស្ស​ត្រូវ​ទទួលបាន​ការបណ្ដុះបណ្ដាល ដើម្បី​ចេះ​ដកខ្លួន​ចេញពី​ជំនឿ​អកុសល កុំ​ធ្លាក់​ចូលទៅក្នុង​ជំនឿ​ហួសហេតុ  ប៉ុន្តែ​មនុស្ស​ត្រូវ​ចេះ​ពឹង​ផ្អែកលើ​កម្លាំង​ខ្លួនឯង ជឿ​លើ​ឆន្ទៈ​ខ្លួនឯង ជាពិសេស​ត្រូវ​ចេះ​យក​ការពិចារណា​ធ្វើជា​មធ្យោបាយ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវិត​ដែល​កើតមាន​៕
​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​, រៀបរៀង​ដោយ​លោកគ្រូ ជេ​ត ហុ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com