ពីនេះ ពីនោះ
អក​សមុទ្រ​
21, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​អក​សមុទ្រ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ពេល​ទំ​មែកឈើ​ខ្លួន​ឈរ​ត្រង់ ក្បាល ទ្រូង និង​ពោះ​ពណ៌​ព្រលែត ស្លាប​ពណ៌​ស​ព្រលែត តែ​ស្លាប​ទី​១ និង​ទី​២ ពណ៌​ខ្មៅ ចំពុះ​ធំ​ខុប ផ្នែក​លើ​គល់​កន្ទុយ​ពណ៌​ខ្មៅ​។ ចំពោះ​ទីជម្រក គឺ​ភាគច្រើន​រស់នៅ​ឆ្នេរសមុទ្រ កោះ និង​នៅ​ទឹកសាប​មាន​ម្ដងម្កាល ហើយ​វា​ជា​ប្រភេទ​បក្សី​កម្រ​។ បក្សី​នេះ​បន្ត​ពូជ​ចាប់ពី​ខែកញ្ញា ដល់​ខែមិថុនា​និង​មាន​ពង​ចំនួន​២៕


rn
rn​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
rn​

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com