ពីនេះ ពីនោះ
ផ្នត់គំនិត​អំពី​«​ការច្នៃប្រឌិត​» រវាង​លោកខាងលិច លោក​ខាងកើត និង​គំនិត​សាកល​
21, Jun 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គម​មួយ​ដែល​សម្បូរ​ទៅដោយ​បុគ្គល​ដែលមាន​គំនិត «​ការច្នៃប្រឌិត​» នឹងធ្វើ​ឲ្យ​សង្គម​នោះ​មានការ​រីកចម្រើន​។ ចំពោះ​ផ្នត់គំនិត​អំពី​«​ការច្នៃប្រឌិត​» រវាង​លោកខាងលិច លោក​ខាងកើត និង​គំនិត​សាកល តើ​មាន​លក្ខណៈ​នៃ​ការយល់ឃើញ​ខុសគ្នា​យ៉ាងដូចម្ដេច​?


rn
rn​ក្នុង​ទស្សនៈ​របស់លោក​ខាងលិច គេ​ចូលចិត្ត​ច្នៃប្រឌិត​បង្កើត​អ្វី​ថ្មីៗ រាល់​ការច្នៃប្រឌិត​ថ្មីៗ ត្រូវបានគេទទួលស្គាល់ និង​គាំទ្រ យ៉ាង​ទូលំទូលាយ ។ ចំណែក សង្គម​កាន់តែ​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់​។​
rn
rn​សម្រាប់​លោក​ខាងកើត​វិញ របស់​ថ្មី​ក៏​គេ​ចង់បាន ឯ​របស់​ចាស់​ក៏​មិន​ព្រម​ចោល​ដែរ​។ អ្នកណា​បង្កើត​របស់​ថ្មី​ខុសគេ មនុស្ស​តែងតែ​ប្រឆាំង​ជំទាស់​។ ហេតុនេះហើយ ទើប​មិនសូវ​សម្បូរ​អ្នក​គិត​ច្នៃប្រឌិត​។​
rn
rn​ក៏ប៉ុន្តែ​ក្នុង​ផ្នត់គំនិត​សកល​វិញ របស់​ចាស់​ឬ​ថ្មី​គ្មានអ្វី​សំខាន់ គ្រាន់​ឬ​មិន​គ្រាន់ នៅលើ​អត្ថប្រយោជន៍​។ ចាស់​ខ្លះ​ល្អ​ជាង​ថ្មី ឯ​ថ្មី​ខ្លះ​ក៏​ល្អ​ជាង​ចាស់​អញ្ចឹង​ដែរ​។ គុណសម្បត្តិ មិន​អាស្រ័យ​នៅលើ​ចាស់​ថ្មី ឬ​មុន​ក្រោយ​អ្វី​ទេ វា​ស៊ីសង​នៅពេល​ប្រើការ តើ​អ្នកណា​ល្អ​ប្រើ​ជាង​អ្នកណា​នោះឯង​៕
rn
rn​ដកស្រង់​ពី​សៀវភៅ​៖ លោកខាងលិច លោក​ខាងកើត លោក​សកល​. រក្សា​សិទ្ធិ​ដោយ​៖ Mind Books, ប្រែ​សម្រួល និង​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​
rn​

© រក្សាសិទ្ធិដោយ thmeythmey.com