ពីនេះ ពីនោះ
ជ័រ​ប្រទាលរ​ឡេះ​ជើង​ក្ដាម​អាចធ្វើ​ឲ្យ​ខ្វាក់ភ្នែក​
21, Jun 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រទាលរ​ឡេះ​ជើង​ក្ដាម ជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់ ចាប់ពី​២ ទៅ​៧ ម៉ែត្រ ដុះ​ក្នុងប្រទេស​អាហ្វ្រិក  នាំមក​ដាំ​លម្អ​ក្នុង​អាស៊ី​ផ្នែគ​អាគ្នេយ៍​។ ជ័រ​មាន​ជាតិពុល​ខ្លាំង អាចធ្វើ​ឲ្យ​ខ្វាក់ភ្នែក​បាន​។ គេ​ប្រើ​ជ័រ​សម្រាប់​សំលាប់​កណ្ដុរ ឬ​ក្តាម​ក្នុង​វាលស្រែ​ស្រូវ​។ នៅ​ស្រុក​ឥណ្ឌូណេស៊ី ជ័រ​សម្រាប់ធ្វើ​អាវ​ភ្លៀង​។ គ្រូ​ផ្សំ​ថ្នាំ​បូរាណ​ខ្មែរ​ខ្លះ យក​ជ័រ​លាយ​ជាមួយ​ថ្នាំ​ដទៃទៀត សម្រាប់​រម្ងាប់រោគ​ជាច្រើន ជាពិសេស​រោគ​ស្វាយ និង​ជំងឺ​ឈឺធ្មេញ​។​



​ដកស្រង់​ពី​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com