ពីនេះ ពីនោះ
ពាក្យ​«​អលិង្គ​»​សម្គាល់​លើ​ពាក្យ​«​បង ប្អូន កូន ចៅ​....»
22, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ពី​អត្ថន័យ​ពាក្យ​«​អលិង្គ​»​ដូចខាងក្រោម​៖



​ពាក្យ​«​អលិង្គ​» ថ្នាក់​ពាក្យ​ជា​(​គុ​)(​ន​) មានន័យថា ដែល​មិន​ប្រាកដជា​លិង្គ​អ្វី ដែល​មិនមាន​គ្រឿង​សម្គាល់​។ សព្ទ​ដែល​ឥត​ភេទ គឺជា​សព្ទ​ដែល​មិនមែនជា​ភេទ​ប្រុស ស្រី ឬ​ភេទ​ខ្ទើយ​ឡើយ​។ សម្រាប់​ភាសា​ខ្មែរ ពាក្យ​ថា បង ប្អូន កូន ចៅ សេះ ដំរី ...​ជាដើម ជា​អលិង្គ ព្រោះ​ពុំទាន់​ប្រាកដជា​ភេទ​អ្វី​នៅឡើយ លុះ​តែមាន​ពាក្យ​ថា ប្រុស ស្រី ឈ្មោល ញី មក​ផ្សំ​ផង​ទើប​ប្រាកដថា​ជា បុំ​លិង្គ ឬ​ឥត្ថីលិង្គ សម្រាប់​ជាតិលិង្គ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com