ពីនេះ ពីនោះ
កំណាព្យ៖ អើយ​រ៉ា កុំ​ចោល​ពុក​
20, Jun 2016 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ បទ អើយ​រ៉ា​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!

-​នេះ​បទ អើយ​រ៉ា ចារ​ពី​ពុក​
​ថ្លែង​ទុក  អើយ​រ៉ា ប្រាប់​ដល់​កូន​
​ឪពុក អើយ​រ៉ា ប្រឹង​ស្ទើរ​សូន្យ​
​ព្រោះ​កូន អើយ​រ៉ា ទាំងស្រី​ប្រុស​។​


 
-​រែកពុន អើយ​រ៉ា ថា​មិន​ហត់​
​ខ្លួន​អត់  អើយ​រ៉ា ក៏​អត់​ចុះ​
​កូន​ជុះ​ ​អើយ​រ៉ា ពុក​លាង​ដុស​
​កូន​ខុស    អើយ​រ៉ា ខឹង​ខ្លួនឯង​។​
 
-​កាល​តូច អើយ​រ៉ា ពុក​ថ្នម​ថែ​
​ជួយ​ម៉ែ    អើយ​រ៉ា នឿយ​មិន​ថ្លែង​
​កូន​ឆ្លាត     អើយ​រ៉ា ពុក​អួត​ក្តែ​ង​
​កូន​ឯង    អើយ​រ៉ា ឆ្លាត​ម្លេះ​ណា​។​
 
-​កូន​យំ      អើយ​រ៉ា ពុក​កើតទុក្ខ​
​កូន​ពុក    អើយ​រ៉ា មេច​អាវ៉ា​
​ឆាប់​ជា     អើយ​រ៉ា ណា​កូន​បា​
​ឲ្យ​ប៉ា      អើយ​រ៉ា   ឈឺ​ក៏បាន​។​
 
-​ពុក​ឈឺ    អើយ​រ៉ា ថា​មិន​អី​
​ទោះបី    អើយ​រ៉ា  ឈឺ​ខ្សោះ​ប្រាណ​
​ធ្វើការ    អើយ​រ៉ា ពុក​ធ្វើបាន​
​ទ្រោម​ប្រាណ   អើយ​រ៉ា  ពុក​មិន​អី​។​
 
-​រឿង​ពុក  អើយ​រ៉ា  មាន​ច្រើនណាស់​
​ដឹង​ច្បាស់ អើយ​រ៉ា  កូនប្រុស​ស្រី​
​គុណ​ពុក  អើយ​រ៉ា  លើស​អ្វីៗ​
​ធំ​ល្បី    អើយ​រ៉ា  កុំ​ចោល​ពុក​៕
 
 
 
  
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com