ពីនេះ ពីនោះ
អ្នកជា​មនុស្ស​រង់ចាំ​ឱកាស ស្វែងរក​ឱកាស ឬ​បង្កើត​ឱកាស​?
21, Jun 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានចំណេះ ការ​ត្រិះរិះ និង​របៀប​ធ្វើ​កិច្ចការ​ផ្សេងៗ​គ្នា​។ ដើម្បី​ធ្វើ​កិច្ច​ការដែល​ពួកគេ​ពេញចិត្ត ហើយ​ទទួលបាន​ជោគជ័យ​ទៀត​នោះ អ្នកខ្លះ​បានសម្រេច​ចិត្ត​រង់ចាំ​ឱកាស​មកដល់​ទើប​ចាប់យក ហើយ​អ្នក​ខ្លះទៀត​ខំ​ស្វែងរក​ឱកាស​ទើប​អាចមាន​ឱកាស​ហ្នឹង​គេ រីឯ​មនុស្ស​មួយចំនួនទៀត ជា​ក្រុមមនុស្ស​ដែល​ខំព្យាយាម​បង្កើត​ឱកាស​ដោយ​ខ្លួនឯង ដើម្បី​ធ្វើ​អ្វីមួយ​ដែល​ពួកគេ​ចង់​ធ្វើ​។ តើ​មនុស្ស​ទាំងបី​ប្រភេទ​នេះ​ខុសគ្នា​យ៉ាងដូចម្តេច​?


 
១) មនុស្ស​រង់ចាំ​ឱកាស គឺជា​មនុស្ស​ដែល​មិន​សកម្ម ឬ​មិន​យកចិត្តទុកដាក់​នូវ​អ្វីដែល​ខ្លួនគេ​ចង់បាន ចង់​មាន​ឡើយ ហើយក៏​មិន​ស្រវាស្រទេញរ​កនូវ​អ្វី​ខ្លួនគេ​ចង់បាន​នោះដែរ​។ មនុស្ស​ប្រភេទ​នេះ តែងតែ​ចាំ​ឱកាស​មកដល់​មុខ​ទើប​ចាប់យក​។ ប៉ុន្តែ ការចាប់យក​ឱកាស​នេះ​ក៏​មិន​ប្រាកដថា​បាន​នោះដែរ ហើយ​បើ​អាច​ចាប់​យកបាន​ក៏​មិន​ប្រាកដថា​ជោគជ័យ​ដែរ​។​

២) មនុស្ស​ស្វែងរក​ឱកាស គឺជា​មនុស្ស​ដែល​មិន​ហ៊ាន​គិត និង​មានគំនិត​ចង់​បង្កើត​ការងារ ឬ​បង្កើត​អ្វីមួយ​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​ពួកគេ​ខ្លាច​បរាជ័យ និង​ខ្មាស​គេ​។ មនុស្ស​ប្រភេទ​នេះ​បានត្រឹមតែ​ខ្មីឃ្មាត​រក​ការងារ​ធ្វើតាម​រយៈ​មិន​ត្ត​ភក្តិ បងប្អូន និង​តាម​សេចក្តីប្រកាស់​ជ្រើសរើស​បុគ្គលិក​តែប៉ុណ្ណោះ​។​

៣) មនុស្ស​បង្កើត​ឱកាស គឺជា​មនុស្ស​មាន​ជំនឿ​លើ​ខ្លួនឯង និង​មានគំនិត​ច្នៃប្រឌិត​ចង់​បង្កើន​នូវ​អ្វីដែល​ខ្លួន​ចង់បាន ចង់​មាន ដោយ​មិន​រង់ចាំ​ឱកាស​មកដល់ ឬ​ប្រឹងរក​ឱកាស​នៅ​ទីកន្លែង​ណា​នោះទេ​។ មនុស្ស​ប្រភេទ​នេះ តែងតែ​គិត​អ្វីៗ​បែប​វិជ្ជមាន បែប​ច្នៃប្រឌិត ហើយ​មាន​ភាពក្លាហាន​ហ៊ាន​ប្រថុយ​នឹង​ហា​នី​ភ័យ​ជាមួយនឹង​ឱកាស​ដែល​ពួកគេ​បង្កើន​៕


© រក្សាសិទ្ធិដោយ thmeythmey.com