ពីនេះ ពីនោះ
តើ​ពាក្យ​«​អារាម​»​មាន​អត្ថន័យ​ដូចម្ដេច​?
24, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ពី​អត្ថន័យ​ពាក្យ​ថា​«​អារាម​» ដូចខាងក្រោម​៖



​ពាក្យ «​អារាម​» មាន​ថ្នាក់​ពាក្យ​ជា (​ន​)(​បា​)​និង​(​សំ​) មានន័យថា ប្រទេស​ឬ​ទី​ដែល​នាំ​ទឹកចិត្ត​ឲ្យ​រីករាយ​សប្បាយ គឺ​សួន​, សួនច្បារ​។ ខ្មែរ​ហៅ​ចំពោះតែ​ទី​វត្ត​របស់​បព្វជិត​ថា អារាម ឬ​វត្ត​អារាម (​ទីវ​ត្ត បានជា​ហៅថា អារាម ព្រោះ​កាលពី​ក្នុង​សម័យបុរាណ​ព្រេងនាយ គេ​ច្រើន​យក​សួនច្បារ​ឬ​ឧទ្យាន ធ្វើជា​អាវាស​សម្រាប់​ពួក​បព្វជិត​)៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com