ពីនេះ ពីនោះ
អក​ត្រី​តូច​
24, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​អក​ត្រី​តូច គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ស្រដៀង​អក​ត្រី​ក្បាល​ប្រផេះ​ដែរ តែមាន​មាឌតូច​ជាង ដែលមាន​ពណ៌​ប្រផេះ​ស្រាល ផ្នែក​ខ្នង​និង​កន្ទុយ​ប្រផេះ​ជាំ ក្រោម​ស្លាប​ពណ៌​ខ្មៅ​អាច​បង្ហាញ​នូវ​ដៅ​ស​មួយ​ដុំ​ចុង​ស្លាប​សងខាង​កន្ទុយ​អង្កន់​ខ្មៅ​ខាងចុង​។ នៅពេល​មិនទាន់​ពេញវ័យ ដងខ្លួន​ពណ៌​ពព្លាក់ ក្រោម​ស្លាប​ពណ៌​ស​។ បក្សី​នេះ​រស់​នៅតាម​ស្ទឹង អូរ​ធំៗ​ក្នុងព្រៃ ភាគ​និរតី និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ចំណែក​រដូវ​បន្ត​ពូជ គឺ​ចាប់ពី​ខែមករា ដល់​ខែមេសា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com