អន្តរជាតិ
សេដ្ឋី​នៅ​អាស៊ី​គឺជា​អ្នកមាន​បំផុត​នៅលើ​ពិភពលោក​
25, Jun 2016 , 9:59 am        
រូបភាព
ដោយ: VOA
​សេដ្ឋី​ក្នុង​ទ្វីបអាស៊ី មានទ្រព្យ​សម្បត្តិ​ជាង​សម​ភាគី​របស់ខ្លួន​ក្នុង​តំបន់​ផ្សេងទៀត​របស់​ពិភពលោក រួមទាំង​ប្រទេស​កូរ៉េខាងជើង​និង​ទ្វីបអឺរ៉ុប នេះ​តាម​សេចក្តីរាយការណ៍​ពី​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Capgemini​។​



​យោងទៅតាម​របាយការណ៍​នោះ ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​អាស៊ី មានតម្លៃ​១៧,៤​លាន លាន​ដុល្លារ​រ​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​ទ្វេដង​ច្រើនជាង​ឆ្នាំ​២០០៦​ដែលមាន​ចំនួន​៨,៤​លាន​លាន​ដុល្លារ​រ​។ នៅ​តំបន់​អាមេរិក​ខាងជើង សេដ្ឋី បាន​មើលឃើញថា ទ្រព្យសម្បត្តិ​របស់ខ្លួន​កើនឡើង​ពី​១១,២​លាន​លាន​ដុល្លារ​ទៅ​១៦,៦​លាន​លាន​ដុល្លារ​នៅក្នុង​រយៈពេល​ដូចគ្នា​។​

​ចំនួន​សេដ្ឋី​ក្នុង​ទ្វីបអាស៊ី បាន​កើនឡើង​ចំនួន​៩,៤​ភាគរយ​នៅ​ឆ្នាំនេះ​។ របាយការណ៍​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​សេដ្ឋី​អាស៊ី​ចំនួន​៥​លាន​១​សែន​នាក់​នៅ​ឆ្នាំ​២០១៥ ចំនួន​២​លាន​៧​សែន​នាក់​មកពី​ប្រទេស​ជប៉ុន​ហើយ​ជាង​១​លាន​នាក់​មកពី​ប្រទេស​ចិន​។ តែ​ផ្ទុយទៅវិញ សហរដ្ឋអាមេរិក​មាន​តែ​៤​លាន​៥​សែន​នាក់​។​

​របាយការណ៍​នោះបាន​រកឃើញថា សេដ្ឋី​អាស៊ី បាន​កើន​ទ្រព្យសម្បត្តិ​របស់ខ្លួន​ជិត​១០​ភាគរយ​នៅ​ឆ្នាំ​២០១៥​ដោយ​ប្រៀបធៀប​មានតែ​ជាង​២​ភាគរយ​នៅក្នុង​សហរដ្ឋអាមេរិក​និង​ប្រទេស​កាណាដា​។​

​របាយការណ៍​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា សេដ្ឋី​តំបន់​អាមេរិក​ឡាទីន មាន​ភាព​កាន់តែ​អាក្រក់​ឡើង ដោយ​ឃើញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​ចុះថយ​៣,៧​ភាគរយ ដែល​បាន​បណ្តាលមកពី​ការធ្លាក់ចុះ​ភាគហ៊ុន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។ ក្នុងខណៈ​នោះដែរ សេដ្ឋី​នៅ​តំបន់​អឺរ៉ុប បានឃើញ​កើនឡើង​នូវ​ទ្រព្យសម្បត្តិ​ចំនួន​៤,៨​ភាគរយ​។​

​ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​អាស៊ី ភាគច្រើន​ស្ថិតនៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​និង​ការថែទាំ​សុខភាព​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com