ពីនេះ ពីនោះ
តើ​លោកខាងលិច ខាងកើត និង​គំនិត​សកល​យល់​បែបណា​ចំពោះ​«​ទស្សន​គតិ​»?
28, Jun 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​លោកខាងលិច មនុស្ស​ភាគច្រើន​មាន​សុទិដ្ឋិនិយម ព្យាយាម​មើល​អ្វីៗ​ក្នុង​ផ្លូវ​ល្អ ទើប​ហ៊ាន ស្រមើស្រមៃ មានសង្ឃឹម ប្រកបដោយ ជំនឿ​ជឿជាក់​។ មាន​អ្នកខ្លះ​ក៏​បរាជ័យ​ព្រោះ​អ្វីៗ​មិនមែន​សុទ្ធតែ​ដូច​បំណង​ដែល​រំពឹង​ឡើយ​។​



​ចំណែក​លោក​ខាងកើត​វិញ មនុស្ស​ភាគច្រើន មានគំនិត​ទុទិដ្ឋិនិយម ព្យាយាម​មើល​អ្វីៗ​ក្នុង​ផ្លូវ​អាក្រក់ ទើប​គេ​ទៅជា​កំសាក ស្មុគស្មាញ ក្លាយទៅជា​មនុស្ស​ខ្ជិល ដុនដាប រហេមរហាម​មិន​ចង់​ជួយ​ខ្លួនឯង ចាំតែ​សុំ​ជំនួយ​ពី​គេ​។​

​ប៉ុន្តែ​សម្រាប់​ទស្សនៈ និង​គំនិត​សកល​វិញ មនុស្ស​គ្រប់រូប​គួរ​សម្លឹងមើល​ឲ្យ​បាន​វែងឆ្ងាយ គ្រប់​ជ្រុងជ្រោយ នៃ​ការពិត​ទាំង​ផ្នែក​ល្អ និង​ផ្នែក​អាក្រក់ និង​ភាពជា​កណ្ដាល​។ គ្រប់ផ្នែក​នីមួយៗ មាន​ទាំង​គុណ​និង​ទោស​។ អ្នកមាន​ប្រាជ្ញា​ចេះ​សម្រិតសម្រាំង និង​ទទួល​ប្រយោជន៍​ពី​គ្រប់​ជុង​ជ្រោយ​ទាំងអស់​។​

​ដកស្រង់​ពី​សៀវភៅ​៖ លោកខាងលិច លោក​ខាងកើត លោក​សកល​. រក្សា​សិទ្ធិ​ដោយ​៖ Mind Books, ប្រែ​សម្រួល និង​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​


© រក្សាសិទ្ធិដោយ thmeythmey.com