ពីនេះ ពីនោះ
ពាក្យ​«​ឱឡិគល្ល​»​មានន័យថា​«​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​»
30, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ «​ឱឡិគល្ល​»​ដូចខាងក្រោម​៖



​ពាក្យ​«​ឱឡិគល្ល​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​)(​បា​) អាន​ថា​(​អោ​ឡិ​គាល់​) មានន័យថា ប្រឡាយ​បង្ហូរ​ទឹ​សម្អុយ ឬ​រណ្ដៅ​ទឹកស្អុយ​។ ក្នុង​ក្រុង​ធំៗ​ត្រូវតែមាន​ឱឡិគល្ល កុំ​ឲ្យ​មានការ​ស្មោកគ្រោក​។ ពាក្យ​នេះ​សម្រាប់​ប្រើ​ក្នុង​កាព្យ ដូចជា​៖ ក្រុង​ធំ​ត្រូវមាន​ឱឡិគល្ល ទើប​គ្មាន​កង្វល់​ដោយ​ស្មោកគ្រោក បើ​គ្មាន​ច្រើន​តែមាន​មេរោគ កំចោក​ពួក​ជន​ឲ្យ​ឈឺចាប់​។ ទោះបី​ក្រុង​តូចៗ​ក៏ដោយ បើ​ធ្លោយ​ពុំមាន​ត្រូវ​ប្រញាប់ ខ្នះខ្នែង​ធ្វើ​ភ្លាម​ឲ្យ​បាន​ឆាប់ កុំ​ឲ្យ​រោគ​ចាប់​ឆ្លង​រាលដាល​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com