ពីនេះ ពីនោះ
លោក​ខាងកើត ខាងលិច និង​សកល យល់ឃើញ​បែបណា​ពី​«​ការទទួលខុសត្រូវ​»
30, Jun 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​លោកខាងលិច គេ​យល់ឃើញថា ការទទួលខុសត្រូវ គឺជា​ចំណង​កិច្ចសន្យា​។ ការមិន​ទទួលខុសត្រូវ នឹង​នាំ​ឲ្យ​មាន​កំហុស​ក្នុង​ផ្លូវច្បាប់​។ កត្តា​នេះ​ជាហេតុ​ជំរុញ​ឲ្យ​មនុស្ស ត្រូវ​ចេញមុខ​ទទួលខុសត្រូវ ហើយ​គេ​នាំគ្នា​អនុវត្ត​ជាប្រចាំ និង​មានការ​ធានារ៉ាប់រង​ស្ទើរតែ​គ្រប់បែបយ៉ាង​។



​នៅ​លោក​ខាងកើត​វិញ គេ​យល់ថា ការទទួលខុសត្រូវ​គឺជា​បន្ទុក​ត្រូវ​រែកពុន​។ មនុស្ស​ព្យាយាម​គេច មិន​ចង់​ទទួលខុសត្រូវ ទើប​គេ​នាំគ្នា​និយាយ​ជាទូទៅ​ថា «​ទិញ​ហើយ​ដូរ​វិញ​មិនបាន​»​។​

​ប៉ុន្តែ​ចំពោះ​គំនិត​សកល​វិញ គេ​យល់ថា ការទទួលខុសត្រូវ គឺ​តម្លៃ​នៃ​ការទុកចិត្ត​របស់​មនុស្ស​ម្នាក់ៗ​។ ការទទួលខុសត្រូវ​នឹងមាន​តម្លៃ​យ៉ាងណា អាស្រ័យ​នៅត្រង់​ការទទួលខុសត្រូវ លើ​អ្វីដែល​បុគ្គល​ត្រូវ​ដឹង​ច្បាស់​ជាមុន​អំពី​អ្វីដែល​ត្រូវ​រែក មុន​លើក​វា​ដាក់​លើ​ស្មា​។​

​តែ​ជាទូទៅ ការទទួលខុសត្រូវ​មិនអាច​និយាយបាន​យ៉ាង​ងាយស្រួល​ឡើយ​។ ទំនួល​ខុសត្រូវ​សំដៅ​ដល់​ការដឹង​ជាមុន​នូវ​ទង្វើ​របស់ខ្លួន​ថា​ត្រូវធ្វើ​អ្វី ហើយ​ទទួលខុស ហើយក៏​ទទួល​ត្រូវ ចំពោះ​ទង្វើ​ផ្ទាល់ខ្លួន​ទាំងឡាយ​។ ទំនួល​ខុសត្រូវ​មិន​គ្រាន់តែ​ការ​និយាយថា​ទទួលស្គាល់​គ្រប់យ៉ាង​ឡើយ ប៉ុន្តែ​ជាការ​ហ៊ាន​ទទួលខុសត្រូវ​តាំងពី​ក្នុង​ស្មារតី និង​ឧត្ដមគតិ ពាក្យសម្ដី ការ​វិការ និង​ទង្វើ​៕


© រក្សាសិទ្ធិដោយ thmeythmey.com