កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់​ត្រូវបាន​ពលរដ្ឋ​ស្វាគមន៍​ដូចជា​វីរបុរស​
05, Jul 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អ៊ី​ស្លង់ បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ ក្រោយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Euro 2016 ដោយ​ចាញ់​ម្ចាស់ផ្ទះ​បារាំង ៥-២ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ អ្នកគាំទ្រ​ប្រមាណ​៣​ម៉ឺន​នាក់ បាននាំគ្នា​ទៅ​ស្វាគមន៍​វីរបុរស​របស់ខ្លួន ​នៅ​ពេញទី​ក្រុង Keflavik លើផ្លូវ​ប្រវែង​ប្រមាណ​៤០​គីឡូ​ម៉េ​ត្រ​។



​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​អ៊ី​ស្លង់ ​ដែលមាន​ប្រជាជន​តែ​ជាង​៣៣​ម៉ឺន​នាក់​នោះ ទទួល​កំណត់ត្រា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ នៅក្នុង​ព្រឹត្តិការណ៍ Euro 2016 ដោយ​ពួកគេ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​២ ​ក្នុង​ពូ​ល F ក្រោយ​ស្មើ​ព័រ​ទុយ​ហ្គា​ល់ ១-១ ស្មើ ហុង​គ្រី ១-១ និង​ឈ្នះ​អូទ្រីស ២-១។​

​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រុម​ដែន​កោះ​មួយ​នេះ បាន​យកឈ្នះ​តោ​កំណាច​អង់គ្លេស ​ក្នុង​លទ្ធផល ២-១ មុននឹង​ចាញ់​ម្ចាស់ផ្ទះ​បារាំង ៥-២ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​៣ ខែកក្កដា នៅ​កីឡដ្ឋាន Stade de France​។ នា​ការប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​នោះ ពលរដ្ឋ​អ៊ឺ​ស្លង់​១០​ភាគរយ​នៃ​ប្រទេស​ទាំងមូល​ បាន​ចូល​ទស្សនា ដែលមាន​វត្តមាន​ប្រធានាធិបតី​ថ្មី លោក Gudni Johannesson ផងដែរ​។​

​ក្រុម​កីឡាករ និង​ថ្នាក់ដឹកនាំ​ក្រុម ​ត្រូវបាន​ដង្ហែ​ទៅកាន់​ឧទ្យាន​ជាតិ Aarholl ដែលមាន​ផ្ទាំងសំពត់ស​ដ៏​ធំ​។ នៅលើ​វេទិកា មានការ​វាយ​ស្គរ ដោយ​អ្នកចូលរួម​ទាំងអស់​នាំគ្នា​លើកដៃ​ឡើងលើ ហើយ​ទះ​ស្របគ្នា អមដោយ​សំឡេង​ទ្រហឹងអឺងកង​៕




SaveSave

Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com