ពីនេះ ពីនោះ
តើ​ការចរចា សន្ធានកម្ម និង ម​ជ្ឈ​ត្ត​ការ មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
06, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការចរចារ សន្ធានកម្ម និង​ម​ជ្ឈ​ត្ត​ការ គឺជា​ទម្រង់​ទូទៅ​បំផុត​នៃ​ដំណោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ អ្នកច្បាប់​បាន​ហៅ​ទម្រង់​ទាំងនេះ​ថា​«​ក្រៅ​ប្រព័ន្ធតុលាការ​» ពីព្រោះ​សព្វថ្ងៃនេះ ប្រជាជន ជាច្រើន ចា​ត់ទុក​តុលាការ​ជា​ទម្រង់​ចម្បង​នៃ​ការដោះស្រាយ​វិវាទ ចំណែក​ទម្រង់​ដទៃទៀត គឺជា​ទម្រង់​ក្រៅ​ដោយឡែក​។ តើ​ទម្រង់​នៃ​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ទាំងបី​នេះ ខុសគ្នា​ដូចម្ដេច​?



១/. ការចរចារ គឺជា​ដំណើរការ​ដោះស្រាយ​វិវាទ​ក្រៅផ្លូវការ ដែល​ភាគី​ពីរ ឬ​ច្រើន ពិភាក្សាគ្នា​អំពី​ជំហរ​របស់​ពួកគេ​រៀងៗ​ខ្លួន ហើយ​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​មួយ​។ នេះ​គឺជា​ទម្រង់​ទូទៅ​បំផុត នៃ​ADR​។ ការចរចារ​នេះ គឺជា​ទម្រង់​ដ៏​សាមញ្ញ​បំផុត​នៃ​ដំណើរការ​ដោះស្រាយ​វិវាទ​នៅ​ទូទាំង​ពិភពលោក ដែល​គេ​ឃើញ​មាន​ទាំង​នៅក្នុង​យុត្តាធិការ​នៃ​ច្បាប់​ស៊ីវិល​និង ច្បាប់​អង់គ្លេស​។ ការចរចារ​នេះ អាច​ដោះស្រាយ​វិវាទ​ធំ និង​តូច  ហើយ​អាចជា​ដំណើរការ​ដ៏​ស្មុគស្មាញ​បំផុត ឬ​សាមញ្ញ​ធម្មតា​មួយ​។​

២/. សន្ធានកម្ម អាច​ត្រូវ​បានផ្ដល់​និយមន័យ​យ៉ាង​ទូលំទូលាយ​ថា ជាការ​ចរចារ​ដែលមាន​ជំនួយ ឬ​ការជួយ​សម្របសម្រួល​។ ជាទូទៅ​សន្ធានកម្ម ត្រូវមាន​ភាគី​វិវាទ​ពីរ​ឬ​ច្រើន ដែល​ព្យាយាម​ចរចា​រលើ​ដំណោះស្រាយ​មួយ ដោយមាន​ជំនួយ​ពី​ភាគី​ទី​បី គឺ​គ​ន្ធា​ន​ការី ដែលមាន​អព្យាក្រឹតភាព​ចំពោះ​ភាគី​ទាំងនោះ ក៏ដូចជា​លទ្ធផល​នៃ​ដំណោះស្រាយ​នោះ​ផ្ទាល់​។ សន្ធាន​ការី មិនមាន​សិទ្ធិអំណាច​ក្នុងការ​ចាប់បង្ខំ​ឲ្យ​យក​ដំណោះស្រាយ​ណាមួយ​ឡើយ​។ ផ្ទុយ​មកវិញ​ភាគី​វិវាទ​នៅតែមាន​សិទ្ធិអំណាច​ក្នុងការ​សម្រេចចិត្តថា​តើ​ខ្លួន​ចង់ ឬ​មិន​ចង់​ដោះស្រាយ​។ ប្រសិនបើ​ភាគី​វិវាទ​មិន​ចង់​ដោះស្រាយ ឬ​មិន​មានការ​ព្រមព្រៀងគ្នា នោះ​នឹង​គ្មាន​ដំណោះស្រាយ​ឡើយ ទោះជា​មានការ​ខិតខំ​ប្រឹង​ប្រែង​ពី​សន្ធាន​ការី​យ៉ាងណាក៏ដោយ​។ មិន​ដូច​ក្នុង​ម​ជ្ឈ​ត្ត​ការ ឬ​បណ្ដឹង​ទៅ​តុលាការ​ឡើយ សន្ធាន​ការី​គ្រាន់តែ​អាច​ស្នើឡើង​នូវ​ដំណោះស្រាយ​ចំពោះ​ភាគី​តែប៉ុណ្ណោះ​។​

៣/. ម​ជ្ឈ​ត្ត​ការ គឺជា​វិធីសាស្ត្រ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​(ADR)​ចម្បង​ទី​បី​។ នៅក្នុង​ម​ជ្ឈ​ត្ត​ការ គូភាគី​ដាក់​វិវាទ​របស់ខ្លួន​ជូនទៅ​ភាគី​ទី​បី​ដែល​អព្យាក្រឹត​មួយ​(​ម​ជ្ឈ​ត្ត​ករ​) ឬ​ប្រសិនបើ​ច្រើនជាង​ម្នាក់ ហៅថា​(​ក្រុម​ម​ជ្ឈ​ត្ត​ករ ឬ វេទិកា​រម​ជ្ឈ​ត្ត​កម្ម​) ។ ភាគី​ទី​បី​នេះ​ពិចារណា​អំពី​ភស្ដុតាង​ដែល​ភាគី​វិវាទ​បានដាក់​ជូន និង​ចេញ​សេចក្ដីសម្រេច​មួយ ហៅថា «​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​»​។ ម​ជ្ឈ​ត្ត​វិនិច្ឆ័យ ជាទូទៅ គឺមាន​កាតព្វកិច្ច ចំពោះ​គូភាគី​ទាំងអស់ យ៉ាងណាមិញ​នៅក្នុង​ករណីខ្លះ ម​ជ្ឈ​ត្ត​វិនិច្ឆ័យ ក៏​អាច​មិន​ភា្ជ​ប់​កាតព្វកិច្ច​ចំពោះ​គូភាគី​ដែរ​៕

​ដកស្រង​ពី​សៀវភៅ​៖ ដំណោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ប្រទេស​កម្ពុជា​, ដោយ មេធាវី ស្ទី​វិ​ន អ៊ែ​ម អូ​ស្ទើរ​មី​ឡឺ​រ៍​


© រក្សាសិទ្ធិដោយ thmeythmey.com