ពីនេះ ពីនោះ
ទទា​ជើង​បៃតង​ឬ​មាន់​ក្រ​ច​
06, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ទទា​ជើ​បៃតង ឬ​មាន់​ក្រ​ច គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែលមាន​ផ្នែក​ខ្នង និង​ទ្រូង​ពណ៌​ត្នោត​ចាស់ ដើម​ពោះ​ពណ៌​ទឹកក្រូច ពោះ​ពណ៌​ស ជើង​ពណ៌​បៃតង គល់​ចំពុះ​ក្រហម ចុង​ចំពុះ​បៃតង និង​កន្ទុយ​វែង​ជាង​ទទា​ដទៃ​។ បក្សី​នេះ ភាគច្រើន​រស់នៅ​តាម​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្ដាល​ស្រោង ហើយ​វា​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ គ្រប់​រដូវ​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែមេសា ដល់​ខែឧសភា និង​មាន​ពង​ចំនួន​៣៕



​ដកស្រង​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com