ពីនេះ ពីនោះ
ក្រួច​សំពៅ​ឬ​មាន់​ក្រិច​ជា​បក្សី​ដែល​ឆាប់​ផ្អើល​បំផុត​
07, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​ដែល​រស់នៅ​តំបន់​ព្រៃ​។ បក្សី​នេះ មាន​ក្បាល​និង​ទ្រូង​ពណ៌​ក្រហមជាំ បន្ទូលក្បាល​ខ្មៅ ឆ្នូត​ខ្មៅ​កាត់​ភ្នែក​។ ចំណែក​នៅ​ចំហៀង​ពោះ​រោម​តំរៀប​ជា​ស្រកា​ធំៗ ពណ៌​ស​ខ្មៅ និង​នៅលើ​ស្លាប​ផងដែរ​។


ជាទូទៅ​វា​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង​រយៈកម្ពស់​ចាប់ពី​៤០០​ទៅ​១០០០​ម៉ែត្រ និង​ជា​ប្រភេទ​ស្ថាបនិក ដែល​មានតែ​ភូមិភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​(​ជួរ​ភ្នំ​ក្រវ៉ា​ញ​)​។ បក្សី​នេះ គឺជា​ប្រភេទ​បក្សី​ដែល​ឆាប់​ផ្អើល​បំផុត និង​រកស៊ី​លើដី ហើយ​គេ​អាច​ស្គាល់​បាន​ភ្លាម​តាមរយៈ​សំឡេង​។ ចំណែក​រដូវ​បន្ត​ពូជ គឺ​ចាប់ពី​ខែឧសភា ដល់​មិថុនា​។
​ដកស្រង​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com