ជាតិ
ពលរដ្ឋ​ខ្មែរ​២៩​នាក់​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​វិញ​នៅ​ថ្ងៃស្អែក​
07, Jul 2016 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ទីក្រុង​ហូជីមិញ នឹង​រៀបចំ​ដំណើ​ត​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ ចំនួន​២៩​នាក់ មក​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​នេះ ក្រោយពី​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​។​



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា ពលរដ្ឋ​ខ្មែរ​ទាំង​២៩​នាក់​នេះ បាន​ចូលទៅ​សុំទាន​និង​លក់​ឆ្នោត​ខុសច្បាប់​នៅ​ទីក្រុង​ហូជីមិញ ហើយ​ត្រូវបាន​អាជ្ញា​រធរ​វៀតណាម​ឃាត់ខ្លួន​រក្សាទុក និង​ផ្គត់ផ្គង់​អាហារ នៅ​មន្ទី​សង្គ្រោះ​សង្គម​ទីក្រុង​ហូជីមិញ​។ ពលរដ្ឋ​ទាំង​២៩​នាក់ នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទៅ ០៨ កក្កដា ត​រាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ុក​បាយ​-​បាវិត ដើម្បី​ប្រគល់ជូន​មន្ទី​សង្គមកិច្ច​ខេត្តស្វាយរៀង​។​

​គិត​ត្រឹម​ខែកក្កដា​នេះ ពលរដ្ឋ​ខ្មែរ​ដែល​ចូលទៅ​សុំទាន និង​លក់​ឆ្នោត​ខុសច្បាប់ ហើយ​ត្រូវ​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន​ចំនួន​១៣៨​នាក់​ហើយ ដែល​ត្រូវបាន​ស្ថាន​កុងស៊ុល​កម្ពុជា បានរៀបចំ​មាតុភូមិនិវត្តន៍​វិញ​។ ហើយ​ភាគច្រើន​ជា​កុមារ ដែល​ទៅតាម​ម្ដាយ ឬ​បង មាន​ទីលំនៅ​ជិត​ព្រំដែន​វៀតណាម​៕


Tag:
 ​ខ្មែរ​
 ​ វៀ​ណា​ម
© រក្សាសិទ្ធិដោយ thmeythmey.com