ពីនេះ ពីនោះ
បុសនាគ​ជា​ឈើ​លេខ​មួយ គេ​ប្រើ​សម្រាប់​សង់​ផ្លូវដែក​
09, Jul 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បុសនាគ ជា​ឈ្មោះ​ព្រឹក្ស​ម្យ៉ាង​កម្ពស់ ២០ ទៅ​៣០​ម៉ែត្រ ដុះ​ក្នុង​ព្រៃធំ​នៃ​អាស៊ី​ផ្នែក​អាគ្នេយ៍​។ រុក្ខជាតិ​នេះ គេ​និយម​ដាំ​ជាល​ម្អ ដោយ​ដើម​រុក្ខជាតិ​នេះ មាន​ស្លឹក​ពណ៌​សរ​លោង និង​មាន​ផ្កា ក្លិនក្រអូប​ល្អ​។ ឈើ​នេះ​រឹង​ណាស់ មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ ជា​ឈើ​លេខ​មួយ គេ​ប្រើ​សម្រាប់​សង់​ផ្លូវដែក អយ​ស្ម័​យាន ធ្វើ​គ្រឿង​ភ្លេង  ធ្វើ​ដង​កាំភ្លើង និង​គ្រឿងផ្ទះ​។ ចំណែក​ផ្កា​របស់​វា ប្រើ​សម្រាប់​អប់​ក្រមួនមាត់ ។ គ្រូថ្នាំ​បុរាណ​ឥណ្ឌា ប្រើ​ផ្កា​ស្ងួត​បុក​ជា​ម្សៅ សម្រាប់​ព្យាបាល​ជំងឺ​ឫសដូងបាត​៕


 
​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com