ពីនេះ ពីនោះ
កំណាព្យ៖ កុំ​ថា​ខ្ញុំ​បំពុល​!
09, Jul 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ពាក្យ ៨
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!

-​មេឃ​រាំង​ដី​ប្រេះ​គួរ​ឲ្យ​អាសូរ​
​អ្នកស្រែ​ស្រែកថ្ងូរ​ចង់​ដូរ​របរ​
​ខ្លះ​រត់ចោលស្រុក​ទៅ​រែក​សែង​ថ្ម​
​ខ្លះ​ឆ្លង​បន្ត​ដល់​ស្រុក​ក្បែរ​ខាង​។​

 
-​ខ្លះ​ចាញ់បោក​គេ​គួរ​ឲ្យ​ស្រណោះ​
​ខ្លះ​ជាប់​លើ​កោះ​រស់​គ្មាន​សំណាង​
​គេ​លក់​ដូច​សត្វ​រង​ទុក្ខ​គ្មាន​ស្វាង​
​ខ្លះ​មានសំណាង​បាន​វិល​ដល់​ស្រុក​។​
 
-​ស្រុក​ខ្លះ​សម្បូរ​ក៏​ប្តូរ​ជា​ខ្សត់​
​ខ្លះ​លក់​ដី​ម៉ត់​អង្គុយ​សំកុក​
​ប្រឹង​ដើរ​ស៊ីឈ្នួល​រកលុយ​តត្រុក​
​អ្នកខ្លះ​សម្រុក​គិត​បុក​បក​ល្បែង​។​
 
-​ខ្ញុំ​សុំ​អភ័យ​ប្រុស​ស្រី​បើ​ជ្រុល​
​មិនមែន​បំពុល​ថា​តាម​ជាក់ស្តែង​
​បំភ្លៃ​បំផ្លើស​បង្អាប់​ស្រុក​ឯង​
​ខ្ញុំ​លើក​នេះ​ក្រែង​មាន​អ្នក​ជួយ​កែ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com