ពីនេះ ពីនោះ
មាន់ទោ​ប្រាក់​ពណ៌​ប្រផេះ​បៃតង
10, Jul 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​រស់នៅ​តំបន់​ព្រៃ​។ ចំពោះ​បក្សី​ឈ្មោល ខ្លួន​មាន​ពណ៌​ប្រផេះ​បៃតង នៅលើ​ស្លាប និង​កន្ទុយ​មាន​ដៅ​រាងដូចជា​ភ្នែក​ពណ៌​បៃតង​ខៀវ ស្បែក​ជុំវិញរ​ង្វ​ង​ភ្នែក​ក្រហម​។ ចំណែក​បក្សី​ញី ស្រដៀង​បក្សី​ឈ្មោល​ដែរ ប៉ុន្តែ​មាន​មាឌតូច​ជាង និង​កន្ទុយ​ខ្លី​ជាង​។ បក្សី​នេះ​ភាគច្រើន​រស់នៅក្នុង​ព្រៃស្រោង  ពាក់កណ្ដាល​ស្រោង  និង​ព្រៃ​ឫស្សី​។ ជាទូទៅ​វា​ជា​ប្រភេទ​បក្សី​ដែល​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ គ្រប់​រដូវ​នៅតាម​តំបន់​ទាំងនោះ ហើយ​ជា​ប្រភេទ​ស្ថាបនិក មាន​ក្នុង​តំបន់​នៅ​ភាគខាងត្បូង​ឥណ្ឌូចិន នៅ​កម្ពុ​ជាមាន​វត្ដ​មាននៅ​ភាគ​ឦសាន​នៃ​ប្រទេស​។ ទោះជា​យ៉ាងណា​អ្នកស្រាវជ្រាវ​មិនទាន់​កំណត់​ពី​រដូវ​បន្ដ​ពូជ​បាន​នៅឡើយ​ទេ​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com