ពីនេះ ពីនោះ
តើ​លោក​ខាងកើត ខាងលិច និង​គំនិត​សកល យល់ឃើញ​ខុសគ្នា​បែបណា​ពី​«​ទ្រព្យសម្បត្តិ​»?
10, Jul 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​លោកខាងលិច ទ្រព្យសម្បត្តិ គឺជា​កម្លាំង​ជំរុញ​ចិត្ត​ឲ្យ​ខំធ្វើការ​ងារ និង​បំពេញភារកិច្ច​ផ្សេងៗ​។  ការបណ្ដាក់ទុន​ធំៗ ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​គឺជា​ទី​ពេញនិយម​នៃ​មនុស្ស​ផង​ទាំងឡាយ​។​

​នៅ​លោក​ខាងកើត​វិញ ទ្រព្យសម្បត្តិ គឺជា​រង្វាន់​ដែល​បានមកពី​ការ​ខំប្រឹងប្រែង​ធ្វើការ និង​ដោយ​ក្ដី​សុចរិត​។ គេ​និយម​បណ្ដាក់ទុន​បែប​«​ក្រឡា​លើ​» រយៈពេល​ខ្លី ឆ្អិន​ហើយ​ដួស​ស៊ី​បាន​។​
 
​ប៉ុន្តែ​ចំពោះ​គំនិត​ជាស​កល គេ​ឃើញថា ទ្រព្យសម្បត្តិ  គ្រាន់តែ​ជា​កម្មសិទ្ធិ​តាមរយៈ ការ​សន្ម​ត់​ប៉ុណ្ណោះ​។ ទ្រព្យសម្បត្តិ​មានតម្លៃ នៅពេល​ការ​សន្ម​ត់​មាន​ហាងឆេង  នៅពេល​ការ​សន្ម​ត់​ប្រែប្រួល​ហាងឆេង តម្លៃ​ទ្រព្យ​ក៏​ប្រែប្រួល​ដែរ​។ បុគ្គល់​ម្នាក់ៗ​គួរតែ​ស្វែងរក​ទ្រព្យ​ក្នុង​ខ្លួន​ជាមុនសិន  ចាំ​ស្វែងរក​ទ្រព្យ​ក្រៅ​ខ្លួន​ជា​ក្រោយ​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ ទស្សនៈ​ប្រៀបធៀប​លោកខាងលិច លោក​ខាងកើត លោក​សកល​, រក្សា​សិទ្ធិ Mindbooks, ប្រែ​សម្រួល​ដោយ គឹម ចាន់ណា​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com