ពីនេះ ពីនោះ
តើ​នៅពេលណា​គេ​ប្រើ «​លេខទោ (​ៗ​) »
10, Jul 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​សញ្ញា «​លេខទោ (​ៗ​) » គេ​ប្រើ​សម្រាប់ ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរដង​,  សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ ។​

 
​ប៉ុន្តែ មិនមែន​កំណត់ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរដង​នោះ ត្រូវតែ​ដាក់​លេខទោ​ទាំងអស់នោះ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យកមកប្រើ​ក្នុង​ភាសា​ខ្មែរ ដូចជា នានា ធម្ម​សង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ “​នានា​” នេះ​ត្រួតគ្នា​ពីរដង ដោយ​គោរព​ទៅតាម​វិធាន​បាលី ។ ដូចជា​ពាក្យ​ថា ឯ​ហិម​ម​...? ។ បើ​ប្រើ​ជាមួយ​គុណនាម និយាយ​អំពី​ពណ៌​នោះ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខទោ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយឡែកៗ​របស់​វត្ថុ ។ 
 
​ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែលមាន​សំឡេង​ដដែលៗ​ពីរដង​ដូចជា​បបរ កករ ត្រូវតែ​សរសេរ​ពីរដង​ជាន់គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់ខាត មិន​ឲ្យ​សរសេរ បរៗ​, ករៗ​, បែបនេះ​ឡើយ ។​
​● លេខទោ​ប្រើ​ក្នុងករណី​បញ្ជាក់ និង​ប្រៀបធៀប ។​
​● លេខទោ​ប្រើ​ជាមួយ​ពាក្យ​មួយ​ព្យាង្គ ។​
​● លេខទោ​ប្រើ​ជាមួយ​ពាក្យ​ពីរ​ម៉ាត់ ។​
​● លេខទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។​
​● ចំណាំ ៖ លេខទោ​មិនអាច​ប្រើ​ផ្ទួន​បាន​នៅ​ខាងចុង​ពាក្យ​ពិពណ៌នា អំពី​រូបរាង​មនុស្ស ឬ​សត្វ ដូចជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្ទ្រា ។ ស្គមកំព្រឹង​ព្រឹង ។​
​● មិនត្រូវ​ប្រើ​លេខទោ​នេះ​ក្នុងករណី​ប្រើពាក្យ​ដដែល​ច្រើនដង 
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)],​ចំណុច​វេយ្យាករណ៍​
 

© រក្សាសិទ្ធិដោយ thmeythmey.com