ពីនេះ ពីនោះ
ដក​ហ៊ាន ស្ដៅ​ខ្មោច ស្ដៅ​ជប៉ុន​ផ្លែ​មនុស្ស​ញាំ​ពុល តែ​សត្វ​ស្លាប និង​ចៀម​មិន​ពុល​
10, Jul 2016 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ដក​ហ៊ាន ស្ដៅ​ខ្មោច ស្ដៅ​ជប៉ុន គឺជា​ឈ្មោះ​ព្រឹក្ស​ម្យ៉ាង​មាន​កម្ពស់ ចាប់ពី​២៥​ទៅ​៣០​ម៉ែត្រ មានកំណើត​ក្នុងប្រទេស​ចិន ឬ​ជប៉ុន គេ​ដាំ​នៅ​គ្រប់​ប្រទេស​ក្ដៅ ក្ដៅ​មធ្យម និង​ត្រជាក់​មធ្យម​ជាដើម​លម្អ ហើយ​និង​សម្រាប់​ជា​ម្លប់​។ ផ្លែ​ពុល សម្រាប់​មនុស្ស តែ​សត្វ​សត្វ​ស្លាប និង​ចៀម​អាច​ស៊ី​បាន​ហើយ​មិន​ពុល​ឡើយ​។ នៅ​ប្រទេស​ជ្វា មនុស្ស​ខ្លះ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយ​យក​ផ្លែ​បំពុល​គេ​។ ចំណែក ប្រេង​ដែល​ចម្រាញ់​ពី​គ្រាប់ គេ​អាច​ធ្វើជា​សាប៊ូ​។ គ្រូថ្នាំ​បុរាណ​ប្រើ​ផ្លែ​ធ្វើ​ថ្នាំព្រូន​។ ស្លឹក​សម្រាប់​ព្យាបាល​ជំងឺ​ស្បែក​។ ឈើ​ពណ៌​ក្រហម​ភ្លាវ ឬ​ស​ភ្លាវ មានតម្លៃ​សម្រាប់​ប្រើ​ធ្វើជា តុ ទូ ល្អ​ប្រណិត​៕



​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

© រក្សាសិទ្ធិដោយ thmeythmey.com