ជាតិ
​​​ន​យោ​បាយ​ជាតិ​
សព ដឹកតាមឡានលោក​ កែម ឡី ផ្ទាល់ ​ទៅតម្កល់នៅវត្តចាស់
10, Jul 2016 , 2:10 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋ សមត្ថកិច្ចបានសម្រេចលើកសពលោក កែម ឡី ដាក់ទៅក្នុងឡានរបស់អ្នកវិភាគរូបនេះតែម្តង ដើម្បីដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅ​វត្តចាស់ ដែលស្ថិតនៅត្រើយម្ខាងទល់​មុខព្រះ​បរមរាជ​វាំង ក្នុង​សង្កាត់​ជ្រោយចង្វារ។



អ្នកដែលបើកឡានលោក កែម ឡី ដើម្បីដឹកសពទៅ​តម្កល់​នៅវត្តចាស់ គឺជាក្មួយប្រុសបង្កើតរបស់​​លោក កែម ឡី។ ប្រជាពលរដ្ឋបាននាំគ្នា ដើរជាក្បួន​នៅ​ពី​ក្រោយ​ក្បួនរថយន្តសពលោក កែម ឡី។ 


ព័ត៌មានបន្ថែមទៀត លោកអ្នកនាងអាចចូលទៅមើលនៅ​លើ​ទំព័រហ្វេសប៊ុករបស់សារព័ត៌មានថ្មីៗ ដែលយើងកំពុងធ្វើការ live ផ្ទាល់ពីសកម្មភាពដង្ហែសពលោក កែម ឡី។

© រក្សាសិទ្ធិដោយ thmeythmey.com