ពីនេះ ពីនោះ
តើ​ពាក្យ​«​អធិបតេយ្យភាព​» មាន​អត្ថន័យ​ដូចម្ដេច​?
11, Jul 2016 , 8:40 am        
រូបភាព
ដោយ: ថ្មីៗ
​អធិបតេយ្យភាព គឺជា​អំណាច​ជាន់ខ្ពស់ ឬ​អំណាច​នៅក្នុង​រដ្ឋ ដែល​តាមរយៈ​នោះ​រដ្ឋ​ត្រូវបាន​គ្រប់គ្រង​កិច្ចការ​ទាំងឡាយ ត្រូវបាន​គ្រប់គ្រង និង​ត្រួតពិនិត្យ ហើយ​រដ្ឋ​មានលទ្ធភាព​គង់វង្ស និង​ដំណើរការ​។


អធិតេយ្យភាព​របស់រ​ដ្ឋ​មាន​ពីរ គឺ​ទិដ្ឋភាព​ខាងក្នុង និង​ទិដ្ឋភាព​ខាងក្រៅ​។ ទិដ្ឋភាព​ខាងក្នុង គឺ​រដ្ឋ​មានអំណាច​ពេញលេញ​ដើម្បី​គ្រប់គ្រង​ប្រជាជាតិ​ទាំងអស់​នៅក្នុង​រដ្ឋ​។ ទិដ្ឋភាព​ខាងក្រៅ គឺ​រដ្ឋ​មាន​ឯករាជ្យភាព ឬ​មិន​ចំណុះ​ការគ្រប់គ្រង​របស់​បរ​ទេស ហើយ​ទាមទារ​ឲ្យ​មានការ​ទទួលស្គាល់​ពីរ​ដ្ឋ​ដទៃ​។​

​ដកស្រង់​ពី​សៀវភៅ​៖ សញ្ញាណ​ទស្សនវិជ្ជា​, សាស្ត្រាចារ្យ ខ្មៅ សា​វន​


© រក្សាសិទ្ធិដោយ thmeythmey.com