ពីនេះ ពីនោះ
មាន់ទោ​ពណ៌​ប្រាក់​
11, Jul 2016 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
​មាន់ទោ​ពណ៌​ប្រាក់ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​រស់នៅ​តំបន់​ព្រៃ​។ ចំពោះ​បក្សី​ឈ្មោល ផ្នែក​ពោះ​មាន​ពណ៌​ខ្មៅ ផ្នែក​ខ្នង និង​កន្ទុយ​ពណ៌​ប្រាក់​ក្រ​ម៉ៅ កំប៉ោយ​ខ្មៅ​វែង​។ ចំណែក​បក្សី​ញី​វិញ មាន​ពណ៌​ត្នោត​ទុំ មាន​រោម​ផ្នែក​ខាងលើ​ពោះ​រាង​ដូច​ស្រកាត្រី​។ ជាទូទៅ​បក្សី​នេះ​រស់​នៅតាម​តំបន់​ព្រៃស្រោង និង ព្រៃ​ពាក់កណ្ដាល​ស្រោង ហើយ​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​។ រីឯ​រដូវ​បន្ត​ពូជ​គឺ​ចាប់ពី​ខែកុម្ភៈ ដល់​ឧសភា និង​មាន​ពង​ចំនួន​៤​ទៅ​១០​ក្នុង​មួយ​រដូវ​៕





​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com