ពីនេះ ពីនោះ
អង្គា​ឈ្មោល អំ​ពង់​រឿង ឈាម​អន្ទង​អាច​ប្រើ​ជ័រ​បន្ធូរ​ការឈឺ​ធ្មេញ​
11, Jul 2016 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​ឈ្មោះ​ចុ​ល្ល​ព្រឹក​មួយ​ប្រភេទ មាន​កម្ពស់ ២​ទៅ​៨​ម៉ែត្រ ដុះ​លើ​ទីវាល​ជិត​មាត់ទឹក នៃ​ទ្វី​អាស៊ី ផ្នែក​អាគ្នេយ៍​។ ឈើ​មាន​សម្បុរ​ក្រហម ឬ​ក្រហមព្រឿងៗ ឆាប់​ប្រេះឆា សម្រាប់​ប្រើ​សងរោង ឬ​ធ្វើ​អុស​ដុត​។ ជ័រ​មាន​ពណ៍​ខ្មៅ គេ​អាច​ត្រង​យកបាន​ក្រោយពេល​គេ​កាត់​ដើម​ហើយ​ដុត​ភ្លើង​។ គ្រូថ្នាំ​ប្រើ​ជ័រ​នេះ​ជា​ថ្នាំ​ព្យាបាល​ជម្ងឺ​រលាកជើង​ធ្មេញ នឹង​បន្ធូរ​ការឈឺ​ធ្មេញ​។ នៅ​ប្រទេស​វៀតណាម​ពីមុន​ជ័រ​នេះ​សម្រាប់​លាប​ធ្មេញ​ឲ្យ​ខ្មៅ​។​



​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com