ពីនេះ ពីនោះ
ក្ងោក​សម្រែក​ឮ​ខ្លាំង ហើយ​ស្អា
12, Jul 2016 , 7:40 am        
រូបភាព
ដោយ: ថ្មីៗ
ក្ងោក គឺជា​ឈ្មោះ​បក្សី​ធំ​មួយ​ប្រភេទ  មាន​រោម​ស្លាប​ដុះ​នៅលើ​ក្បាល​ដូចជា​ជុក​មាន​ឆ្នាល់​ដូច​មាន់ សំណុំ​កន្ទុយ ធំ​វែង មាន​ត្រា​នៅ​ចុង​រោម​កន្ទុយ​ទាំងអស់ សម្រែក​ឮ​ខ្លាំង ហើយ​ស្អា​។


ចំពោះ​បក្សី​ឈ្មោល មាន​បណ្ដោយ​ខ្លួន​ធំ ជើងវែង កវែង ស្លាប់ និង​ខ្លួន​មាន​ពណ៌​បៃតង​ភ្លឺ បំ​ប៉ោយ​ឈរ​ត្រង់ មាន​កន្ទុយ​ធំ​វែង​មាន​ដៅ​ពណ៌​លឿង​លាយ​ខៀវ​រាងដូចជា​ភ្នែក​រាប់រយ​។ ចំណែក​បក្សី​ញី​វិញ ស្រដៀង​ឈ្មោល​ដែរ តែ​ពណ៌​ស្រអាប់​ជាង​កន្ទុយ​ខ្លី​។ បក្សី​នេះ​ជាទូទៅ​រស់នៅ​តាម​ព្រៃរបោះ​ចម្រុះ តាម​មាត់ទឹក ជាយព្រៃ ព្រៃ​ឫស្សី ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង​ផងដែរ​។ បក្សី​នេះ​បន្ត​ពូជ​ចាប់ពី​មីនា ដល់​ខែតុលា និង​មាន​ពង​ចំនួន​៣ ដល់​៨៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com